អាជ្ញាធរ​ខណ្ឌ​៧​មករា​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្សារ​ស៊ីធី​ម៉​ល ដែល​សង្ស័យ​មាន​បង្កប់​ល្បែង​ស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​

2023/03/12 03:38:18 pm        154

​ភ្នំពេញ​៖ ក្រោយ​មាន​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​ជា​សាធារណៈ​ថា ​ទីតាំងផ្សារ​ស៊ីធី​ម៉​លជាន់​ទី​២ មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ហ្គេម​បាញ់​ត្រីនៅ​ខាងក្នុង ដូច្នេះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ៧​មករា​បាន​ចុះ​ដល់​ទី​តាំង​និង​ត្រួតពិនិត្យ​ជាក់ស្ដែងពុំ​មាន​ដូច​ការ​ចុះផ្សាយ​នោះ​ឡើយ ឃើញ​តែ​ប្រភេទ​ហ្គេម​កូនក្មេង​លេង​យក​រង្វាន់​តុក្កតា និង​ហ្គេម​ក្មេង​លេង​ធម្មតា​ប៉ុណ្ណោះ​។​

​សូម​ជម្រាប​ជូន​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៣ នេះ លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ ៧​មករា បាន​បញ្ជា​ឲ្យ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​តែម្ដង នៅ​ចំណុច​ទីតាំងផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ជាន់​ទី​២ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ភូមិ​០៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ តែ​ពុំមាន​អ្វី​ពាក់ព័ន្ធ​បទល្មើស ​និង​ល្បែង​ស៊ីសង​ឡើយ​។​ ​នៅក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​ផងដែរ​ អាជ្ញាធរបាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​គ្រប់គ្រង​ទីតាំង និង​បានធ្វើការ​កិច្ចសន្យា ចំពោះមុខ​ជាមួយ​សមត្ថ​កិច្ច​ហាម​មិន​ឱ្យមាន​បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​បទល្មើស​ផ្សេងៗ​ដែល​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​សារធាតុ​ញៀន​ជាដើម​។ ក្នុងករណី​មិន​អនុវត្ត​តាម​កិច្ចសន្យា ​អាជ្ញាធរ​នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់​៕ អត្ថបទ​៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm