សមាគម​រាជសីហ៍​ប្ដេជ្ញា​ជំរុញ​ការងារ​មនុស្សធម៌ ក្រោយ​ពង្រីក​សមាជិក​បាន​ជិត ៥​ពាន់​អង្គ​/​នាក់​

2023/03/12 06:05:11 pm        75

ភ្នំពេញ៖ ​ឯកឧត្តម ស៊ូ​ម សារឿន អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សមាគម​រាជសីហ៍បាន​ប្ដេជ្ញា និង​ជំរុញ​ការងារ​មនុស្សធម៌​រប​ស់​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាលជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះដែល​ជួប​លំបាក និង​ការខ្វះខាត​ផ្សេងៗ ស្របពេល​សមាគម​បាន​ពង្រីក​សមាជិករ​ហូ​តដល់​ជិត ៥​ពាន់​នាក់ត្រឹម​រយៈពេល ៣​ឆ្នាំកន្លះ។​

​ការប្ដេជ្ញាចិត្ត​នេះធ្វើឡើង​ក្នុង​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិក សមាគម​រាជសីហ៍​សាខា​ធានីភ្នំពេញកាលពី​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៣ នៅ​សាលប្រជុំនៃ​វិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមាន​ព្រះសង្ឃ ថ្នាក់ដឹកនាំ ប្រធាន​សាខា និង​សមាជិក​-​សមាជិកា​ជាច្រើន​រយ​នាក់​ចូលរួម។ ​ឯកឧត្តម ស៊ូ​ម សារឿន បន្ដថា ដោយមាន​ស្មារតី​សាមគ្គី​ផ្ទៃក្នុង​ល្អ និង​ការគោរព​ប្រតិបត្តិ​នូវ​លក្ខន្តិកៈ ក៏ដូចជា​គោរព​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា​របស់​រាជរដ្ឋាភិបាល​បាន​យ៉ាង​ល្អប្រសើរ បាន​ជំរុញ​ឲ្យ​សមាគម​រាជសីហ៍ទទួលបាន​សេចក្ដីទុកចិត្ត និង​ការគាំទ្រ​ជា​បន្ដបន្ទាប់ ទាំង​ក្នុង​ក្របខណ្ឌ​ថ្នាក់ជាតិ និង​អន្ដរជាតិ ដែល​ជំរុញ​ឲ្យ​សមាគម​បំពេញការងារ​មនុស្សធម៌​យ៉ាង​រលូន។ ​

ជាក់ស្ដែង​ការកកើត​សមាគម​ជាង ៣​ឆ្នាំ​មកនេះ សមាគម​បាន​ពង្រីក​សាខា​ចំនួន ២៤​រាជធានី​-​ខេត្ត និង​មាន​សាខា​ក្រៅប្រទេស​ចំនួន ៥ទៀតរួមមាន​ថៃ វៀតណាម កូរ៉េខាងត្បូង ជប៉ុន និង​ម៉ាឡេស៊ី។ រីឯ​សកម្មភាព​មនុស្សធម៌​វិញ គិត​ត្រឹម​ឆ្នាំ​២០២២ សមាគម និង​សាខា​ទាំងអស់បានរួម​គ្នា​ធ្វើ​ការងារ​សកម្ម​មនុស្ស​ធម៌​សរុប​ចំនួន ៤៨៨​លើក ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ១​លាន និង ៦២​ម៉ឺន​ដុល្លារ​ឯណោះ។​

​លោក សរ សំណាង ប្រធាន​សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ​ថ្មី ក៏បាន​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំដើម្បី​ចូលរួម​ជាមួយ​បេសកកម្ម​របស់​សមាគម​ផងដែរ ពិសេស​ក្នុងនាម​ប្រជាពលរដ្ឋ និង​ជា​ប្រធាន​សាខា​មួយរូប លោក​បានប្រកាស​គាំទ្រ​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ដ្រីសម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​គាំទ្រ​ពេញទំហឹង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ដ្រី​នាពេល​អនាគត ដើម្បី​បន្ដ​ដឹកនាំ និង​អភិវឌ្ឍន៍ ក្រោម​ម្លប់​សន្ដិភាព​បន្ថែមទៀត៕ អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        33
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm