បុណ្យ​ទន្លេ ៣​ថ្ងៃ​នៅ​ខេត្តកំពង់ធំ​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​កម្សាន្ត​ជាង ​១​លាន​នាក់

2023/03/12 06:33:48 pm        508

កំពង់ធំ៖ ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៧ ​នៅ​ខេត្តកំពង់ធំ​រយៈពេល ​៣​ថ្ងៃ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ចូល​ដើរ​ទស្សនា​ប្រមាណ​ជាង ​១​លាន ​១២​ម៉ឺន​នាក់ ខណៈ​ព្រឹត្តិការណ៍​បុណ្យ​នេះ​ភ្ញៀវ​ទេសចរកំពុង​បន្ត​លេង​នៅ​ថ្ងៃ​ឈប់​សំរាក​ចុង​សប្តាហ៍​ ២​ថ្ងៃ​បន្ថែម​ទៀត​។ ​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថ្លែង​ថា ចាប់ពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ពិធី​បុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្ត​កំពង់ធំ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​កម្សាន្ត​ប្រមាណ ១,១២៨,៥០០​នាក់ ក្នុង​នោះ​មុន ​១​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នៅ​ថ្ងៃ​ទី​៧ ខែមីនាមាន​ភ្ញៀវទេសចរ​ចូល​ទស្សនា​មាន​ប្រមាណ ១៨,៥០០​នាក់, ថ្ងៃទី​៨ ខែមីនា​មាន​ប្រមាណ ៣៨៥,០០០​នាក់, ថ្ងៃ​ទី​៩ ខែ​មីនា​មាន​ប្រមាណ ៤០៥,០០០​នាក់ និង​​ថ្ងៃទី​១០ ខែមីនា ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​មាន​ប្រមាណ​ ៣២០,០០០​នាក់​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ថ្លែង​ថា ទេសចរ​ដែល​ចូល​ទស្សនា​បុណ្យ​ទន្លេ​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​មាន​ស្រាប់​នៅ​ក្នុង​ស្រុក ជា​ប្រជាពលរដ្ឋ​មកពី​ក្រុង​-​ស្រុក​ទាំង​៩ ​ទូទាំង​ខេត្តកំពង់ធំ និង​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​ជាប់​ព្រំប្រទល់ ពិសេស​ខេត្ត​ជាប់​បឹង​ទន្លេសាប​ដូចជា​ខេត្ត​សៀម​រាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ​ជាដើម​។​

​ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ជារួម​សកម្មភាព​ចូលរួម​ទស្សនា​របស់​ប្រជាពលរដ្ឋ​យ៉ាង​កុះករ សកម្មភាព​ទិញ​លក់​ផលិតផល​ក្នុងស្រុក​នៅ​ស្តង់​ពិព័រណ៍​ក៏​មមាញឹក អមដោយ​ការសម្ដែង​សិល្បៈ របាំ ចម្រៀង តន្ត្រីសម័យ ការប្រកួត ​និង​លេង​កីឡា ព្រមជាមួយ​ទស្សនីយភាព​ជាច្រើន​ទៀត​សម្រាប់​ផ្ដល់ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​នាឱកាស​ពិធីបុណ្យ​នេះ​។​ ​ឯកឧត្តម ថោង ខុន ថ្លែងថា ការរៀបចំ​ឱ្យមាន​ពិធីបុណ្យ​ទន្លេ បុណ្យ​សមុទ្រ ពិព័រណ៍​ទេសចរណ៍ ក៏ដូចជា​ព្រឹត្តិការណ៍​ទេសចរណ៍​នានា ត្រូវបាន​ចាត់ទុកថា​បានរួម​ចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​កសិកម្ម ផ្សព្វផ្សាយ​ពី​វិស័យ​វប្បធម៌ និង​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ ក៏ដូចជា​ជួយ​អប់រំ​ណែនាំ​ពី​វិស័យ​បរិស្ថាន​ជាដើម ជាពិសេស​ជំរុញ​មូលដ្ឋាន និង​គោលដៅ​ទេសចរណ៍ទទួលបាន​អភិវឌ្ឍន៍ និង​ទាក់ទាញ​ទេសចរ​ជាតិ​-អន្តរជាតិ​​ទៅ​ទស្សនា​កម្សាន្ត និង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ផងដែរ​៕ អត្ថបទ​៖ ស៊ុម​ សុខ​ជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        179
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        95
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm