គណបក្ស​ប្រជាជន​ខណ្ឌដូនពេញ​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ជិត​ ៣​ពាន់​នាក់

2023/03/12 08:02:55 pm        411

ភ្នំពេញ៖ សមាជិក​ថ្មី​ជិត ៣០០០​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ត្រូវ​បាន​ប្រកាស​បញ្ចូល​នា​ថ្ងៃនេះ​។​

សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ដើរ​ជួរ​មុខ​ក្នុង​កិច្ចការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ជាមួយ​ជំងឺ​ covid -19 សម្តេច​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ រហូត​ទប់ស្កាត់​នូវ​ការ​រាតត្បាត​ជំងឺ​ដ៏​សាហាវ​នេះ​បាន​ជោគជ័យ និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​អាស៊ាន និង​លេខ​២ ក្នុង​ពិភពលោក។ បន្ថែម​ពីនេះ សម្តេច​តេ​ជោ​ក៏បាន​សាងសង់​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព ដ៏​ធំ​មួយ ស្ថិតនៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ដែល​មាន​សមត្ថភាព​ទ​ទួល​អ្នកជំងឺ​បាន​ជាង ​១​ម៉ឺន​គ្រែ​ថែមទៀត​។ ​

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មាធិការ​កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ចំនួន ២៧៦៩​រូប​នៅ​វិមាន​ ៧​មករា​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៣។​ ឯកឧត្តម ឃួ​ង ស្រេង មានប្រសាសន៍ថា ពី​វីរៈភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​លះបង់​គ្រប់​បែប​យ៉ាង ទាំង​យុវភាព និង​អាយុជីវិត ដើម្បី​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប ប៉ុល ពត និង​បាន​ស្តារ​ប្រទេសជាតិ​ចេញពី​ចំណុចសូន្យ ហើយ​បាន​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មានការ​រីកចំរើន​រហូត​មកដល់​បច្ចុប្បន្ននេះ​។

​ឯកឧត្តម ឃួ​ង ស្រេង បាន អរគុណ​ចំពោះ​ការសម្រេចចិត្ត​របស់​សមាជិក​ថ្មី ដែល​ការសម្រេចចិត្ត​នេះ ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដោយសារតែ​សមាជិក​ថ្មី​បាន​មើល​ឃើញ​ពី​ការ​យក​ចិត្តទុកដាក់ និង​ការ​លះ​បង់​ដ៏​ធំធេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​ស្វែង​រក​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​ជាតិ។ ដូច្នេះ​សមាជិក​ថ្មី​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​ឲ្យ​បាន​គង់​វង់។ មាន​សន្តិភាព​ទើប​មានឱកាស​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចំរើន​ជឿនលឿន​បាន ហើយ​ដើម្បី​ការពារ​សន្តិភាព​បាន​មានតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សូម​ឲ្យ​សមាជិក​ម្នាក់​ក្លាយ​ជា​សន្លឹកឆ្នោត ​១​សន្លឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បោះឆ្នោត​២០២៣​នេះ ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​មានឱកាស​កសាង អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីក​ចំរើន​រុងរឿង​បន្ថែម​ទៀត​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ឲ្យ​សមាជិក​ទាំងអស់​ជួយ​ផ្សព្វផ្សាយ​ពី​អំពើ​ល្អ ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ជូន​ទៅ​បងប្អូន​សាច់ញាតិ និង​ណែនាំ​ពលរដ្ឋ​ដែល​ដើរ​លើ​ផ្លូវ​ខុស ​មក​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។​ លោក ជា ខេ​មា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា សមាជិក សមាជិកា គណបក្ស​ដែល​ចូល​មក​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ដូនពេញ​ថ្មី​នេះ​មាន​ចំនួន ២៧៦៩​រូប​មកពី ​១១​សង្កាត់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm