អភិបាលខេត្ត​កំពង់ឆ្នាំង​ថា «​ស្ថានភាព​បទល្មើស​នេសាទ​តាម​ដង​ទន្លេ​នៅសល់​តិចតួច​បំផុត​»

2023/03/12 10:09:03 pm        84

​កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៣​នេះ​បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ ចុះ​ពិនិត្យ​ស្ថានភាព​បទល្មើស​នេសាទ​តាម​ដង​ទន្លេ​នៃ​ខេត្ត​កំពង់ឆ្នាំង ដែល​រួម​ដំណើរ​ដោយ​អភិបាល​រង​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​មន្ទីរ​បរិស្ថាន រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​នៅ​គ្រប់​គោលដៅ​ផងដែរ។ ជា​លទ្ធផល​គឺ​បទល្មើស​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​នៅ​តិចតួច​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​មុន​បទ​បញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​បញ្ជាក់​ថា​ ថ្ងៃនេះ​កម្លាំងចម្រុះ​របស់​គណបញ្ជាកា​រ​ឯកភាព​ខេត្ត ស្រុក សហការ​ជាមួយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​ និង​នេសាទ បាន​ចុះ​តាម​ដង​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​របស់​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិនិត្យមើល​អំពី​ស្ថានភាព​បទល្មើស​នេសាទ ក្រោយពី​អាជ្ញាធរ​ខេត្ត​បាន​ដាក់​នូវ​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​នេសាទ​នា​ពេល​កន្លងមក។ តាមរយៈ​នៃ​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​បទល្មើស​នេសាទ​តាម​ដង​ទន្លេ​នេះ បទល្មើស​នេសាទ​មានការ​ថយ​ចុះ​ច្រើន​បើ​ប្រៀបធៀប​នឹង​ពេល​កន្លងទៅ ហើយ​មាន​តិចតួច​បំផុត។ ការដែល​បទល្មើស​នេសាទ​មាន​ការ​ថយ​ចុះ​នេះ​ដោយ​កន្លងមកនេះ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូចជា​កម្លាំង​ចម្រុះ​តែងតែ​ចុះ​ទប់ស្កាត់​បង្ក្រាប និង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម លុបបំបាត់​នូវ​រាល់​បទល្មើស​នេសាទ និង​រួមគ្នា​ថែរក្សា​ធនធាន​ជលផល​របស់​យើង​ឡើងវិញ។ តាមរយៈ​នៃ​ការ​ថយ​ចុះ​នៃ​បទល្មើស​នេសាទ​នេះ ខេត្ត​កំពង់ឆ្នាំង​ចាប់ផ្តើម​សំបូរ​ត្រី​ឡើងវិញ​ផងដែរ។

​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ មេត្តា​ចូលរួម​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​នេសាទ​នេះ​ឲ្យ​បាន​នៅ​គ្រប់​ទីកន្លែង ដើម្បី​ឱ្យ​ធនធាន​ជលផល​នៅ​ខេត្ត​កំពង់ឆ្នាំង​យើង​សំបូរ​ឡើងវិញ។ នៅ​ខែកុម្ភៈ​កន្លងមកនេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​បាន​បង្ក្រាប​បទល្មើស​នេសាទ​បាន​ ១៩​ករណី ដកហូត​បាន​វត្ថុ​តាង របាំង​សាច់​អួន​ចំនួន ​៧៦​កន្លែង​ស្មើនឹង ២៧៥០​ម៉ែត្រ, របាំង​រាំង​ផ្ចិត​ព្រែក​ចំនួន ១០​កន្លែង​ស្មើនឹង ១០០​ម៉ែត្រ សម្រាស់​ចំនួន ២៩​កន្លែង​ស្មើនឹង ៤១០០​ម៉ែត្រ។ ចាក់​លែង​ត្រី​ចម្រុះ​ចំនួន ​៣៩៥​គីឡូក្រាម បង្គោល​ចំនួន ១២,៤៣៥​ដើម​៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm