ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ ​៤៥​គ្រួសារ​បាន​ទទួល​អំណោយ​មនុស្សធម៌​ពីសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង

2023/03/13 01:17:45 am        532

​កំពង់ឆ្នាំង​៖ នៅ​ល្ងាច​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៣​នេះ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន ​៤៥​គ្រួសារ​នៅ​ចំណុច​ទំនប់​បារាំង ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​កំពង់ឆ្នាំង ដែលមាន​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ប្រធាន​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ជា​គណៈអធិបតី​ផង​ដែរ​។ ​

ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ ក្តី​នឹករលឹក អាណិត​ស្រឡាញ់​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សូម​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ក្ដី​សោកស្ដាយ​ឥត​គណនា ចំពោះ​ក្រុម​គ្រួសារ​រងគ្រោះ​ទាំងអស់​ដែល​បាន​បាត់បង់​ទ្រព្យសម្បត្តិ ​ក្នុង​អគ្គិភ័យ​នាពេល​នេះ​។ ឯកឧត្តម​បាន​ផ្ដាំ​ផ្ញើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់គិតគូរ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ដោយ​រស់នៅ​ត្រូវ​មាន​អនាម័យ ពិសា​ទឹក​ដាំ​ឆ្អិន និង​បរិភោគ​អាហារូបត្ថម្ភ​ឱ្យ​បាន​ត្រឹមត្រូវ រាល់​ការធ្វើដំណើរ​ទៅ​ទីណា​កន្លែង​ណា ទោះ​ជិត ​ឬ​ឆ្ងាយ​សូម​មានការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ដើម្បី​ជៀសវាង​ពី​ការ​គ្រោះថ្នាក់​ផ្សេង​ពិសេស​ពី​ជំងឺ​កូ​វីដ​-១៩​។ ​

គួរ​បញ្ជាក់​ថា​ គ្រោះថ្នាក់​ភ្លើង​ឆេះ​ផ្ទះ​នៅ​ក្នុង​ភូមិ​ផ្សារឆ្នាំង​នា​ព្រឹក​មិញ​នេះ មូលហេតុ​នៃ​ការ​ឆេះ​គឺ​បណ្តាល​មក​ពី​ការ​ឆ្អើរ​ត្រី​ ដែល​បាន​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ ២៥​ខ្នង (​តូប​ចំនួន​ ៤​តូប​) ក្នុង​ចំណោម​ផ្ទះ​ ៤២​ខ្នង​នៅ​ចំណុច​ទំនប់​បារាំង។ នៅ​ក្នុង​ចំណោម​ផ្ទះ​ទាំង​ ២៥​ខ្នង​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ​៤៥​គ្រួសារ ក្នុង​នោះ​មាន​អ្នក​ជួល​រស់នៅ​ចំនួន​ ៦​គ្រួសារ អ្នកមាន​តូប​លក់ដូរ​ឆេះ​អស់​ ៤​គ្រួសារ រួម​នឹង​ម្ចាស់ផ្ទះ​ឆេះ​អស់​ចំនួន ​៣៥​គ្រួសារ​ទៀត​។​ ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​ពន្លត់​អគ្គិភ័យ​វិញ លោក​ឧ​ត្ត​ម​សេនីយ៍ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ក្រុម​សមត្ថកិច្ច​នគរ​បាល​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​ទឹក​អស់​ប្រមាណ​ជាង​ ១៥០​ឡាន ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ​១០​គ្រឿង។

ក្នុង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង ​១០​គ្រឿង​នេះ​បាន​យក​ពី​ស្រុក​កំពង់លែង ស្រុក​កំពង់ត្រឡាច ស្រុក​ទឹកផុស និង​ស្រុក​រលាប្អៀរ មក​បូក​ជាមួយ​រថយន្ត​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ជួយ​ពន្លត់ភ្លើង​នៅ​ព្រឹក​មិញ​នេះ​។ ចំពោះ​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ កម្លាំង​នគរបាល​អន្តរាគមន៍ និង​កម្លាំង​នគរបាល​ចរាចរណ៍​សរុប​ទាំងអស់​ជិត​ ២០០​នាក់​ក្នុង​ការ​ជួយ​អន្តរាគមន៍​នៅ​ក្នុង​ថ្ងៃនេះ​៕ អត្ថបទ​៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm