កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​តម្រង់​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​ពីរ​គ្រាប់​ចេញពី​នាវា​មុជ​ទឹក​

2023/03/13 04:01:10 pm        476

​កូរ៉េខាងជើង​៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ដែល​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​សម​យុទ្ធ​យោធា​រួមគ្នា​ ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់​ខ្លួន​ក្នុង​រយៈពេល​ ៥​ឆ្នាំ​មក​នេះ​ថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​តម្រង់​គោល​ដៅ​យុទ្ធសាស្ត្រ​ចំនួន​ ២​គ្រាប់​ចេញពី​នាវាមុជទឹក​កាលពី​ថ្ងៃអាទិត្យ​ ទី​១២​មីនា​។

​ពាក្យ​ថា​យុទ្ធសាស្ត្រ​ ជាទូទៅ​ត្រូវ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​អាវុធ​ ដែល​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ ទីភ្នាក់ងារសារព័ត៌មាន KCNA និយាយ​ថា ការ​បាញ់​នេះ​បាន​បញ្ជាក់​ពី​ភាព​ជឿ​ជាក់​នៃ​ប្រព័ន្ធ និង​បាន​សាកល្បង​ប្រតិបត្តិ​ការ​វាយ​លុក​ក្រោម​ទឹក​នៃ​កង​នាវាមុជទឹក ដែល​ជា​ផ្នែក​មួយ​នៃ​ការរារាំង​ដោយ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​។​ ​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា យោធា​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ទីភ្នាក់ងារ​ចារកម្ម​របស់​ប្រទេស​នេះ កំពុង​ធ្វើការ​ជាមួយ​សម​ភាគី​សហរដ្ឋ​អាមេរិក​របស់​ខ្លួន ​ដើម្បី​វិភាគ​ពី​ភាព​ជាក់​លាក់​នៃ​ការ​បាញ់​នេះ​។

នៅ​ថ្ងៃ​ចន្ទ​នេះ យោធា​កូរ៉េខាងត្បូង និង​អាមេរិក​បាន​ចាប់ផ្ដើម​សម​យុទ្ធ​យោធា​រួមគ្នា​រយៈពេល ​១១​ថ្ងៃ​ដែល​មាន​ឈ្មោះ​ថា "Freedom Shield 23"​។ ​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង​និយាយ​ថា ការ​បាញ់​មី​ស៊ី​ល​យុទ្ធសាស្ត្រ​ចេញពី​នាវា​មុជទឹក​នេះ ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កូរ៉េខាងជើង ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​ដែល​ចក្រពត្តិនិយម​អាមេរិក និង​កងកម្លាំង​អាយ៉ង​កូរ៉េខាងត្បូងកំពុង​បង្កឡើង​ ដើម្បី​ប្រឆាំង​សម​យុទ្ធ​យោធា​របស់​កូរ៉េខាងជើង​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm