ឯកឧត្តម សៅ សុខា បង្ហាញ​ពី​ការត្រៀម​ស៊ី​ហ្គេម ខណៈ​សហព័ន្ធ​ដាក់​គោលដៅ​លើសពី​ Top-4

2023/03/13 04:29:26 pm        184

​បាល់ទាត់៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ពី​មហិច្ឆតា​ក្នុងការ​ប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​នាពេលខាងមុខ ដោយបាន​ដាក់​គោលដៅ​លើសពី​វគ្គ ៤​ក្រុម​ចុងក្រោយ​(Top-4) ដើម្បី​ឲ្យ​ស័ក្ដិសម​នឹង​ការខិតខំ​ប្រឹងប្រែង ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មានក្រោយ​បញ្ចប់​មហាសន្និបាត​លើក​ទី​១៧ របស់​សហព័ន្ធកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ឯកឧត្តម​បាន​គូសបញ្ជាក់ថា សហព័ន្ធ​បាន​ត្រៀម​ស៊ី​ហ្គេម​ជាង ១០​ឆ្នាំ​មកហើយ នៅឡើយ​រង់ចាំ​ការប្រកួត​មកដល់​ប៉ុណ្ណោះ។ ទោះបី​បាល់ទាត់​កម្ពុជាដើរ​ក្រោយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ប៉ុន្ដែ​ឯកឧត្តម​មាន​សុទិដ្ឋិនិយមចំពោះ​ការខិតខំ​ប្រឹងប្រែង​កន្ល​ង​មក ក៏​នឹង​ការរៀបចំ​នូវ​យុទ្ធសាស្ដ្រ​ផ្សេងៗ ដើម្បី​សម្រេច​គោលដៅក្នុងការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ។​ ​ពាក់ព័ន្ធ​នឹង​ក្រុមបាល់ទាត់​ផ្នែក​បុរសដែល​កំពុង​បោះជំរំ​ហ្វឹកហាត់​នៅ​ថៃ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ទោះបី​បំណង​បញ្ជូនទៅ​ហ្វឹកហាត់ និង​ប្រកួត​ជាច្រើននៅក្នុង​តំបន់ ទ្វីប និង​អឺរ៉ុបត្រូវ​ខកខាន តែ​ផ្អែកលើ​ឆន្ទៈ និង​ការខិតខំ​ប្រឹងប្រែង ពិសេស​ការប្ដេជ្ញាចិត្តរ​បស់​សហព័ន្ធបានដាក់​គោលដៅ​ នឹង​ដណ្ដើម​ឲ្យ​បាន​លទ្ធផល​ល្អ​លើសពី​ការឆ្លង​ផុត​ពូ​ល ដែល​ដាក់ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ដូច្នេះ​អ្វីៗ​នឹងត្រូវ​រង់ចាំ​មើល​ការប្រកួត​ជាក់ស្ដែង​មកដល់។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជាដែលជា​ក្រុម​ត្រៀម​ស៊ី​ហ្គេមកំពុង​ហ្វឹកហាត់​នៅ​កោះ​សា​ម៉ុ​យ ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២៧ ខែកុម្ភៈដល់​ថ្ងៃទី​១៥ ខែមីនា។ បន្ទាប់មក​ពួកគេនឹងត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់​ Merlion Cup 2023 ​នៅ​សិង្ហ​បុរីពីថ្ងៃ​ទី​២៤-២៦ ខែមីនា​ខាងមុខ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​នាពេល​ដ៏​ខ្លី​ខាងមុខ។​ ​ក្រឡេក​មក​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជា​វិញ វិញ្ញាសា​បាល់ទាត់នឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​មុនគេចាប់ពី​ថ្ងៃទី​២៩ ខែមេសា​តទៅ ពោលគឺ​មុន​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ផ្លូវការ ដែល​នឹង​ប្រព្រឹត្តទៅនា​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        107
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        121
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm