ជើង​ខ្លាំង​គុន​ខ្មែរ និង​ថៃ ៨​រូប​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​ខា​រ៉ា​បាវ​ទម្ងន់ ៥៧​គីឡូក្រាម​

2023/03/13 04:41:08 pm        116

​ប្រដាល់៖ ស្ថានីយ​ទូរទស្សន៍​បាយ័នសហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​បើក​ការប្រកួត​ថ្មី​មួយទៀត​ហើយ គឺ​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​ខា​រ៉ាវ​បាវឆ្នាំ​២០២៣ នៅលើ​សង្វៀន​បាយ័ន​ស្ទឹង​មាន ដោយមាន​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​-​ថៃ ៨​រូប​ចូលរួម​ប្រកួត​ខ្សែក្រវាត់​នេះ​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម។ ការប្រកួត​គ្រោង​ធ្វើឡើង​ជាង ៣​ខែ​រហូតដល់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ។ ​

​ថ្លែង​ក្នុង​សន្និសីទ​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែមីនា​ម្សិលមិញ លោក នាង ស៊ី​វុត្ថា ប្រធាន​ផ្គូផ្គង និង​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ទូរទស្សន៍​បាយ័នបាន​សម្ដែង​នូវ​សេចក្ដី​រីករាយ និង​ថ្លែងអំណរគុណ​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ ដែល​គាំទ្រ​ឲ្យ​មាន​កម្មវិធី​នេះ​កើតឡើង​ជាថ្មី​ ជាមួយ​ការរៀបចំ​ដោយ​បើក​ជំហរ និង​មាន​ទស្សនិកជន​ចូលរួម​ទស្សនា​ធម្មតា​ឡើងវិញ បន្ទាប់ពី​ការប្រកួត​បិទទ្វារ​ជាង ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩។​ ​យ៉ាងណាមិញ ដើម្បី​ជំរុញ​ឲ្យ​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន លោក​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ លើ​ការផ្ដល់​ពិន្ទុ​របស់​មន្ដ្រី​បច្ចេកទេស មាន​អាជ្ញាកណ្ដាល​-​ចៅក្រម ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ដល់​កីឡាករ​ផង និង​អ្នកគាំទ្រ​ផង ដ្បិត​អ្នកគាំទ្រ​សម័យ​តេ​ជោ​ឆ្នាំ​២០២៣ នេះ​ចេះ​មើល​ប្រដាល់​គ្រប់គ្នា ប្រសិនបើ​ការ​ដាក់​ពិន្ទុ​ខុស​នឹង​នាំ​ឲ្យ​មានការ​រិះគន់​មិន​ខាន។​

​ជាមួយគ្នា​ដែរ ឯកឧត្តម និ​ន ភិរម្យ អនុប្រធាន​សហព័ន្ធ​បាន​អបអរសាទរ ចំពោះ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ដែល​តែង​រៀបចំ​នូវ​កម្មវិធី ក៏ដូចជា​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​បន្ដបន្ទាប់ ជាក់ស្ដែង​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ គឺជា​ការរួមចំណែក​មួ​យ​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ក៏ដូចជា​ជំរុញ​ការផ្សព្វផ្សាយ​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន និង​ល្បីល្បាញ​លើ​ឆាក​អន្ដរជាតិ។​ ​ក្នុងន័យនេះ ឯកឧត្តម​បានទទួល​យក​នូវ​សំណូមពរ​របស់លោក នាង ស៊ី​វុត្ថា ខណៈ​មុន​ការប្រកួត​សហព័ន្ធបាន​បើក​កិច្ចប្រជុំ និង​ក្រើន​រំឭក​ដល់​មន្ដ្រី​បច្ចេកទេស​របស់ខ្លួន​រួចរាល់ ក្នុងការ​ធ្វើ​យ៉ាងត្រូវ​ផ្ដល់​ពិន្ទុ​ដោយ​សុ​ក្រឹត្យ និង​យុត្ដិធម៌​បំផុតសម្រាប់​កីឡាករ​គ្រប់រូប ដើម្បី​ឲ្យ​កីឡាករ​ទាំងអស់ទទួលយក​ដោយ​សេចក្ដី​រីករាយ ក៏ដូចជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​គាំទ្រ​រាល់​លទ្ធផល​ការប្រកួត​នីមួយៗ ពិសេស​ក្នុង​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នេះ​តែម្ដង។​

​សម្រាប់​កីឡាករដែល​ត្រូវបាន​ផ្គូផ្គង​ក្នុង​កម្មវិធី​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ​គឺមាន​កីឡាករ​កម្ពុជា ៤​រូបដែល​ស្ថិតក្នុង​ពូ​ល​ A ​រួមមាន​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ​, ហុង សុវណ្ណ​ចាន់​សុធី​, ធន់ ផានិត និង​កីឡាករ សេក គឹម​សាន្ដ។ រីឯ ៤​រូប​ទៀតគឺ​កីឡាករ​ថៃដែល​ស្ថិតក្នុង​ពូ​ល ​B ​រួមមាន​កីឡាករ​ Thalagnern Por-Arwthalabangsare, Lafarm Tor-Pisannuchai, Petchparkphumi Knoungkraingkrai ​និង​កីឡាករ​ Inssenoy Nicefairtary។​ ​ឯកឧត្តម និ​ន ភិរម្យ បាន​បញ្ជាក់ថា ចំពោះ​រូបមន្ដ​ការប្រកួត​នេះគឺ​ប្លែក​ពី​សព្វដង ដោយ​សហព័ន្ធ និង​អ្នករៀបចំ​កម្មវិធីបានសម្រេច​ប្រើ​រូបមន្ដ​ប្រកួត​ខ្វែង​ពូ​ល មានន័យថា កីឡាករ​កម្ពុជា​ម្នាក់ត្រូវ​ជួប​កីឡាករ​ថៃ ៤​រូប ឬ​កីឡាករ​ថៃ​ម្នាក់ត្រូវ​ជួប​កីឡាករ​កម្ពុជា ៤​រូប។ បន្ទាប់មក​កីឡាករ​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ២​រូបគឺ​កីឡា​ករលេខ​១ ពូ​ល​A ​ត្រូវ​ជួប​លេខ​២ ពូ​ល​ A ​និង​លេខ​១ ពូ​ល​ B ​ត្រូវ​ជួប​លេខ​២ ពូ​ល​ B ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​អ្នកឈ្នះត្រូវ​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រដើម្បី​ដណ្ដើម​ខ្សែក្រវាត់ អម​ប្រាក់រង្វាន់ ៦​ពាន់​ដុល្លារ។​

​ក្រឡេក​មក​ចាប់អារម្មណ៍​លទ្ធផល​ការប្រកួត​ដំបូងចំនួន ២​គូនៅ​ថ្ងៃ​បើកឆាក​កាលពី​ម្សិលមិញ កីឡាករ​កម្ពុជាសុទ្ធតែ​បាន​ផ្ដួល​កីឡាករ​ថៃ​ឲ្យ​បោះបង់​ការប្រកួត រួមមាន​កីឡាករ ហុង សុវណ្ណ​ចាន់​សុធី ផ្ដួល​កីឡាករ​ Inssenoy Nicefairtary ​ឲ្យ​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​២ ខណៈ ១​គូ​ទៀតគឺ​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ បាន​ផ្ដួល​កីឡាករ​ Lafarm Tor-Pisannuchai ​ឲ្យ​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​៣៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm