មនុស្ស​រាប់ពាន់​នាក់​ចេញ​តវ៉ា​ជាថ្មី​នៅ​កណ្ដាល​ទីក្រុង​អា​តែ​ន ក្រោយ​គ្រោះថ្នាក់​រថភ្លើង​សម្លាប់​មនុស្ស​ ៥៧​នាក់

2023/03/13 04:52:59 pm        359

​ក្រិក៖ មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ជាថ្មី​ទៀត​កាលពី​ថ្ងៃអាទិត្យ​ នៅ​កណ្ដាល​រដ្ឋធានី​អា​តែ​ន ប្រទេស​ក្រិ​ក ជុំវិញ​គ្រោះ​មហន្តរាយ​រថភ្លើង​បុក​គ្នា​ដ៏​សាហាវ​សម្លាប់​មនុស្ស​ ៥៧​នាក់​កាលពី​ខែ​មុន​នៅ​ក្នុង​ប្រទេស​ក្រិ​ក​។

​ក្រុម​អ្នកតវ៉ា​បាន​បង្ហាញ​កំហឹង​ជុំវិញ​ការ​ធ្វេស​ប្រហែល​សុវត្ថិភាព ​នៅ​ក្នុង​បណ្ដាញ​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ក្រិ​ក និង​បាន​ទាមទារ​ឲ្យ​ដាក់ទោស​លើ​អ្នកទទួលខុសត្រូវដែល​បង្ក​ឲ្យ​រថភ្លើង​ដឹក​អ្នកដំណើរ និង​រថភ្លើង​ដឹកទំនិញ​បុក​គ្នា​ឆក់​យក​ជីវិត​មនុស្ស​ ៥៧​នាក់​កាលពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​។ នគរបាល​បាន​និយាយ​ថា ​មនុស្ស​ជាង​ ៨​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​ទីក្រុង​អា​តែ​ន​ នៅ​ខាងក្រៅ​អគារ​រដ្ឋសភា​ដើម្បី​តវ៉ា​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​ ទី​១២​មីនា​។ ​ក្រុម​អ្នក​តវ៉ា​បាន​សម្រុក​ទៅកាន់​ទីលាន​ចតុរង្គ Syntagma របស់​រដ្ឋធានី​អា​តែ​នដោយ​ក្រវីផ្ទាំង​បដា​អាន​ថា យើង​នឹង​មិន​ភ្លេច​ឡើយ យើង​នឹង​មិន​លើកទោស​ឲ្យ​ឡើយ និង​ឃ្លា​ថា យើង​នឹង​ក្លាយ​ជា​សំឡេង​របស់​អ្នក​ស្លាប់​ទាំងអស់​។​

​អ្នកក្រុង​អា​តែ​ន​ម្នាក់​ដែល​ចូលរួម​ការតវ៉ាឈ្មោះ Markella វ័យ​ ៦៥​ឆ្នាំបាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា កំហឹង និង​ការមិន​ពេញ​ចិត្តបាន​នាំ​ខ្ញុំ​មកកាន់​ទីនេះ ។ អ្នក​តវ៉ា​ម្នាក់ទៀត​ឈ្មោះ Alexandros វ័យ ​២៦​ឆ្នាំបាន​និយាយថា យើង​អស់សង្ឃឹម យើងទាំងអស់គ្នា​មិនដឹងថា​ត្រូវ​និយាយថា​ម៉េច ហើយ​ត្រូវធ្វើ​អ្វីក្រៅពី​ការ​មក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        247
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        246
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm