ឯកឧត្តម ជា វ៉ាន់ដេត ប្រាប់ដល់កម្មករ-កម្មការិនីនៅស្រុកបាទីត្រូវនឹកឃើញគ្រប់ពេលនូវសន្តិភាព

2023/03/13 05:03:00 pm        346

តាកែវ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះជួយ មូលដ្ឋានស្រុកបាទី ខេត្តតាកែវ បានរំលឹកដល់ បងប្អូនកម្មករ-កម្មការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅស្រុកបាទី ត្រូវនឹកឃើញអំពីកត្តាសន្តិភាពឲ្យបានគ្រប់ពេលវេលា ខណៈសន្តិភាពនេះហើយ​បានធ្វើឲ្យប្រទេសកម្ពុជា នាពេលបច្ចុប្បន្នមានការអភិវឌ្ឍជាបន្តបន្ទាប់ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារទីស្នាក់ការគណបក្សឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជាងមួយពាន់នាក់ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ក្រោមការ​ដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា នាពេលសព្វថ្ងៃនេះបានធ្វើឲ្យប្រទេសជាតិ​មានសុខសន្តិភាព និងការអភិវឌ្ឍ គ្មានអំពើភេរវកម្ម ហើយគណបក្សប្រជាជនកម្ពុជាគឺនៅគៀកបងប្អូនប្រជាពលរដ្ឋ​ជានិច្ចមិនថាកាលៈទេសៈណានោះទេ។

ឯកឧត្តម បានបន្ថែមទៀតថា« បងប្អូនឃើញហើយ ពីមន្ទីរពេទ្យមានតែមួយរហូតដល់មាន គ្រប់ឃុំ ពីផ្លូវថ្នល់ហុយមកជាកៅស៊ូរ និងប៉េតុង​ជាបន្តបន្ទាប់ ពីគ្មានរោងចក្ររហូតដល់​មានរោគចក្រ​រាប់សិបរោងចក្រ ខណៈរោងចក្រទាំងនេះបានផ្តល់ឱកាសការងារជូនដល់បងប្អូន​ធ្វើការជាប្រចាំថ្ងៃ​ដើម្បីចិញ្ចឹមគ្រួសារ។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយទេ ដែលដឹកនាំប្រទេសពីបាតដៃ​ទទេមក​មានអ្វីគ្រប់ យ៉ាងជូនដល់បងប្អូននោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានធ្វើការអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹង​ប្រព្រឹត្តិទៅនា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នាផងដែរ ។

ក្នុងពិធីនោះដែរ ឯកឧត្តម គី តិច អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាទី និងជាប្រធាន គណៈពង្រឹងឃុំក្រាំងធ្នង់ ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា ការពារ និងលើកស្ទួយ​ផលប្រយោជន៍របស់ប្រជាជនគ្រប់រូប ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍ​ប្រទេសជាតិឲ្យកាន់តែរីកចំរើនជាបន្តបន្ទាប់ទៅទៀត។

ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជានឹងបន្តជួយ ដល់បងប្អូនជានិច្ចមិនថា​ពេលវេលាណានោះទេហើយប្រសិនបើបងប្អូនណា ជាពិសេសគឺបងប្អូនកម្មការិនី មានការរំលោភ​បំពានប្រការណាមួយទាក់ទងនឹងផ្នែកច្បាប់ ឯកឧត្តមដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្តេចតេជោ សែន នឹងធ្វើការជួយដោះស្រាយដល់បងប្អូនដោយឥតគិតថ្លៃ​ដោយគ្មាន​ការអល់អែកអ្វីនោះឡើយ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm