ចិន​រិះគន់​ទីក្រុង​ម៉ានីល​ជុំវិញ​ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិក​ ដោយ​ព្រមាន​ទល់នឹង​ការ​នាំ​ចចក​ចូល​ផ្ទះ

2023/03/13 05:45:51 pm        395

​ចិន៖ ទីក្រុង​ប៉េកាំង​បាន​បង្កើន​ការរិះគន់​លើ​ការសម្រេចចិត្ត​របស់​ប្រទេស​ហ្វីលីពីន ​ក្នុង​ការ​ស្វែងរក​ទំនាក់​ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ខណៈ​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​អូស​ទាញ​ប្រទេស​នេះ​ប្រឆាំង​ចិន និង​ឈាន​ទៅ​រក​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​។ ​

​ស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​ម៉ានីល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ហ្វីលីពីន​ត្រូវតែ​បញ្ឈប់​ដំណើរ​ឈាន​ចូល​ទៅក្នុង​ផ្លូវ​អាក្រក់​នៃ​ការ​នាំ​ចចក​ចូល​ផ្ទះ ដោយ​ចេញ​ការព្រមាន​ដាច់​ណាត់​ចំពោះ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Ferdinand Marcos Jnr នូវ​អ្វី​ដែល​ជា​សេចក្ដីថ្លែងការណ៍​ទី​២​ របស់​ខ្លួន​លើ​បញ្ហា​នេះ​ក្នុង​រយៈពេល​ ៣​ថ្ងៃ​។ ​ទោះបីជា​មានការ​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​អំឡុង​ដំណើរ​របស់​លោក Marcos ទៅកាន់​ទីក្រុង​ប៉េកាំង​កាលពី​ខែ​មករា ទំនាក់ទំនង​ទ្វេភាគី​ត្រូវ​បាន​អាប់អួរ​នៅ​ពេល​ថ្មីៗ ក្រោយ​ទីក្រុង​ម៉ានីល​បានសម្រេច​ងាក​ទៅ​រក​សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំង​ការ​អះអាង​សិទ្ធិ​លើ​ដែនទឹក​របស់​ចិន ខណៈ​ភាព​តានតឹង​រីក​កាន់តែ​ធំ​ជុំវិញ​ជម្លោះ​ដែនទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​សេចក្ដីថ្លែងការណ៍​ចុងក្រោយ​របស់​ស្ថានទូត​ចិន​កើតឡើង បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ម៉ានីល​លោក MaryKay Carlson បាន​និយាយ​ថា ការសម្រេចចិត្ត​របស់​លោក Marcos ក្នុង​ការ​បើក​ចំហ​តំបន់​ចំនួន៤​ បន្ថែម​ទៀត​ដល់​កងកម្លាំង​អាមេរិក ក្រោម​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការ​ការពា​រ​ដ៏​ល្អ​ប្រសើរ ​នឹង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        631
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        398
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm