នាយឧត្តមសេនីយ៍ នេត សាវឿន៖ នគរបាលទាំងអស់ត្រូវការពារជានិរន្តន៍ចំពោះ ព្រះមហាក្សត្រ​និងរាជរដ្ឋាភិបាល

2023/03/13 08:06:04 pm        461

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាស់តឿន និងក្រើន​រំលឹក​ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវតែការពារឲ្យបានដាច់ខាត និងជានិរន្តរ៍​ចំពោះ​ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ និងត្រូវបន្តយកចិត្តទុកដាក់រាល់ក្ដីកង្វល់របស់ប្រជាពលរដ្ឋ​ឲ្យបានសកម្មបន្ថែមទៀត​ផងដែរ។

ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជា​ស្នងការនគរបាលថ្មី នៃខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ​នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា« កងកម្លាំងនគរបាលទាំងអស់ត្រូវទប់ស្កាត់ និងការពាររាល់​ការ​ប៉ុនប៉ង​ចង់បំផ្លាញកម្ពុជា ​ពីសំណាក់ក្រុមឧបបាយកលពួកអគតិជ្រុលនិយម ហើយយើងមិនត្រូវ​ឲ្យអ្នកណាមកបំផ្លាញសន្ដិសុខភាព ​និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត​នេះបានឡើយ ដូច្នេះកងកម្លាំងអនុវត្តច្បាប់​ ត្រូវតែពង្រឹងសមត្ថភាពឲ្យខាងតែបាន»។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបន្តទៀតថា ក្នុងនាមយើងជាមន្រ្តីអនុវត្តច្បាប់ និងបំរើ​ប្រជាពលរដ្ឋ​ត្រូវយកចិត្តទុកដាក់រាល់ក្ដីកង្វល់របស់ប្រជាពលរដ្ឋ ​ក្នុងនោះបទល្មើសព្រហ្មទណ្ឌ, ចរាចរណ៍, គ្រឿងញៀន ​ត្រូវតែកាត់បន្ថយកុំឲ្យកើតមានឡើង។ ​លើសពីនេះត្រូវធានាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ​សំដៅធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត។ ដោយឡែក បញ្ហាគ្រឿងញៀន និងចរាចរណ៍ ត្រូវបន្ដជំរុញការអប់រំ ​ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ខណៈកម្លាំង​នគរបាលត្រូវរក្សាឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់ជាដើម។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២៣ នេះមាន​ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ​ដែលត្រូវដំណើរការដោយក្នុងនោះរួមមាន ការប្រកួត​កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលទីតាំងប្រកួតមាន៥រាជធានី-ខេត្ត, ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយ កងកម្លាំងដែលត្រូវឈរជើង ​ត្រូវតែថែរក្សា និងការពារនិរន្ដរ៍​ ព្រះមហាក្សត្រ ​ហ្លូងម៉ែ ប្រធាន​ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលយាង និងអញ្ជើញបំពេញការងារប្រចាំថ្ងៃ។

យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានកោតសរសើរចំពោះភាពជោគជ័យ​ការពារ​បានល្អប្រសើនូវព្រឹត្តិការណ៍ធំៗ ​ដែលដំណើរការនៅក្នុងប្រទេសកម្ពុជា រួមមាន ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលកម្ពុជារៀបចំដោយខ្លួនឯង, ការពារកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលក្នុងកិច្ចប្រជុំនេះបណ្ដាមេដឹកនាំពិភពលោក​បានមក​ប្រជុំ​ដោយផ្ទាល់នៅកម្ពុជា ក្នុងនោះមានទាំងនៅរាជធានីភ្នំពេញ​ និងខេត្តសៀមរាប ធ្វើឲ្យកម្ពុជា​មានកេរ្ដិ៍ឈ្មោះកាន់តែល្បីល្បាញផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm