រដ្ឋាភិបាលបិទកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដោយគ្រោះទឹកជំនន់ និងផ្ទេរអ្នកទទួលផល​ចូលកម្មវិធីអតិផរណាវិញ

2023/03/13 08:19:44 pm        328

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា​បានបិទបញ្ចប់កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូនជនរងគ្រោះដោយសារ​ទឹកជំនន់​ នៅក្នុងខែមីនា ឆ្នាំ២០២៣។

ទន្ទឹម​នឹងការបិទបញ្ចប់​កម្មវិធីកម្មវិធី​ឧត្ថម្ភ​សាច់ប្រាក់​មួយនេះ​ រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្ត​ឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសាររងគ្រោះដោយ​សារទឹកជំនន់ទាំងនោះ ​ដោយ​សម្រេចផ្ទេរគ្រួសារ​ទទួល​ផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដោយសារ​ទឹកជំនន់ ចូលទៅក្នុងកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារ​រងការប៉ះពាល់​ពី​សម្ពាធ​អតិផរណាវិញ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងផលប៉ះពាល់​ដោយ​សារទឹកជំនន់ ដែលត្រូវបានដាក់​ឱ្យ​អនុវត្តកាលពីខែធ្នូ ឆ្នាំ ២០២២ ត្រូវបានប្រកាសបិទបញ្ចប់ក្នុងខែមីនា ឆ្នាំ ២០២៣នេះ។ ទន្ទឹមនឹងការបិទបញ្ចប់ រាជរដ្ឋាភិបាលក៏សម្រេចផ្ទេរគ្រួសារទទួល​ផលទាំងនោះ ចូលទៅក្នុង​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសាររងផលប៉ះពាល់ពីសម្ពាធអតិផរណាវិញ។

ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយ​សង្គម ​លើកឡើងថា គ្រួសារដែលទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជនរង​គ្រោះដោយសារ​ទឹកជំនន់ចំនួនជិត ១០ម៉ឺនគ្រួសារ ​ក៏ជាគ្រួសារដែលរងការប៉ះពាល់ពីសម្ពាធអតិផរណាផងដែរ។ ហេតុផលនេះ ទើបមានការសម្រេចផ្ទេរគ្រួសារទាំងអស់នោះ​ ឱ្យមកទទួលថវិកាពីកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់​ជូនគ្រួសារររងសម្ពាធអតិផរណាលើកទី ២ ដោយស្វ័យប្រវត្តិ។ ​ចំពោះការបើក​សាច់ប្រាក់ គឺចាប់ផ្ដើមនៅថ្ងៃទី ១០ ខែមេសា ខាងមុខ។

ឯកឧត្តមបន្តថា ចំពោះថវិកាដែលទទួលបាន គឺនឹងមិនដូចថវិកាដែលធ្លាប់ទទួលបានក្នុង ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសាររងគ្រោះដោយសារទឹកជំនន់នោះទេ។ ​កម្មវិធីទាំងពីរនេះ មាន​ការ​គណនា​ថវិកាផ្សេងគ្នា ​ហើយរយៈពេលបើកថវិកាក៏ផ្សេងគ្នាផងដែរ។ ជាក់ស្ដែងកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូន គ្រួសាររងគ្រោះដោយសារទឹកជំនន់​ បើកសាច់ប្រាក់រៀងរាល់ខែ រីឯកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងសម្ពាធអតិផរណា ​គឺមានគម្លាតនៃការបើកថវិកាវែងជាង ដោយ​ការបើកលើកទី ១ ធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ ការបើកលើកទី ២ នៅថ្ងៃទី ១០ ខែមេសា ២០២៣ និងការបើកលើកទី ៣ ថ្ងៃទី ១០ ខែ កក្កដា ២០២៣។

ឯកឧត្តម ឈួរ សុបញ្ញា បញ្ជាក់បន្ថែមថា ការបើកសាច់ប្រាក់នេះ គឺគ្រួសារទទួលផលទាំងអស់ ត្រូវទៅ​បើកថវិកានៅភ្នាក់ងារវីងដដែល​ តែត្រូវប្រើប្រាស់លេខគណនី ​និងលេខកូដថ្មី ដែល​នឹងមានការផ្ដល់ជូនដោយអាជ្ញាធរតាមមូលដ្ឋាននាពេលខាងមុខ។

គួរបញ្ជាក់ដែរថា ​សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងគ្រោះដោយ​សារទឹកជំនន់ ដែល​ត្រូវបានបិទបញ្ចប់នេះ ​គឺរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ​៤៦ពាន់លានរៀល ក្នុង​រយៈពេល៣ខែ សម្រាប់គ្រួសារចំនួនជិត១០ម៉ឺនគ្រួសារ៕អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm