ម៉ិកស៊ិក៖ មន្ត្រីសហរដ្ឋអាមេរិកបានបញ្ឈប់ជនអន្តោប្រវេសន៍រាប់រយនាក់ ដែលភាគច្រើនជាប្រជាជនវេណេស៊ុយអេឡាមិនឲ្យចូលមកក្នុងប្រទេស ដែលពួកគេមកពីប្រទេសម៉ិកស៊ិកកាលពីថ្ងៃអាទិត្យ (១២ មីនា) បន្ទាប់ពីក្រុមធំមួយក្រុមបានបំពានខ្សែបន្ទាត់ព្រំដែនប្រទេសម៉ិកស៊ិក ដើម្បីទាមទារសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកដែលត្រូវបានរារាំងដោយលួសបន្លា រនាំង និងខែលការពារ។
ដោយមានការខកចិត្តជាមួយនឹងបញ្ហាជាច្រើនក្នុងការធានាបានការណាត់ជួប ដើម្បីស្វែងរកសិទ្ធិជ្រកកោនដោយប្រើកម្មវិធីថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងស៊ូដាត ជួរ៉េស (Ciudad Juarez) នៅព្រំដែនម៉ិកស៊ិក ប៉ុន្តែមិនអាចបំពានលើផ្លូវឆ្លងកាត់ដែលតភ្ជាប់ប្រទេសទាំងពីរបានឡើយ។ ខណៈជនអន្តោប្រវេសន៍មួយចំនួន បានព្យាយាមទម្លាយរនាំងការពារនៅបន្ទាត់ព្រំដែនសហរដ្ឋអាមេរិក មនុស្សមួយចំនួននិយាយថា ម្សៅម្រេចត្រូវបានបាញ់ដើម្បីបណ្តេញពួកគេឲ្យថយក្រោយ។
បន្ទាប់ពីមានការរុញច្រានជាមួយក្រុមមន្ត្រី ក្រុមជនអន្តោប្រវេសន៍នៅទីបំផុតបានដកខ្លួនចេញ ដោយមួយចំនួនបានទៅកាន់មាត់ទន្លេ Rio Grande ជាកន្លែងដែលពួកគេត្រូវបានត្រួតពិនិត្យដោយមន្ត្រីអន្តោប្រវេសន៍សហរដ្ឋអាមេរិក៕
អត្ថបទ៖ ប៊ុនថន