ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ៤៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីឯកឧត្តម អ៊ុក រ៉ាប៊ុន

2023/03/13 11:02:08 pm        73

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារ​ចុះមូលដ្ឋានខេត្ត​កំពង់ឆ្នាំង, លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, និងថ្នាក់ដឹកនាំថ្នាក់ជាតិ ខេត្ត និង​ក្រុង​កំពង់ឆ្នាំង ​បានយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ដែលបានឆាបឆេះកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទំនប់បារាំង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

 ក្នុងពេលចុះជួបជាមួយប្រជាពលរដ្ឋនោះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអោយដឹងថា៖ នៅថ្ងៃនេះ ឯកឧត្តម និងក្រុមការងារ សូមចូលរួមរំលែកទុក្ខក្នុងន័យសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសាររងគ្រោះទាំងអស់ ដែលបានបាត់បង់ទ្រព្យសម្បត្តិក្នុងអគ្គីភ័យកាលពីម្សិលមិញ ហើយគ្រោះថ្នាក់នេះ គឺមិនបានដឹងមុននោះឡើយ ។ ឯកឧត្តមបានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវ ។ រាល់ការធ្វើដំណើរទៅទីណាកន្លែងណា ទោះជិតឬឆ្ងាយ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងពីការគ្រោះថ្នាក់ផ្សេង ជាពិសេសត្រូវថែសុខភាពកុំអោយ​ឆ្លង​ជម្ងឺកូវីដ-១៩។ ចំពោះអំណោយមនុស្សធម៌ ដែលបានផ្តល់ជូននាពេលនេះ បើទោះជាមិនអាចទំនុកបំរុងគ្រប់គ្រាន់បាន​ពេលយូរ តែក៏អាចដោះទាល់បានមួយគ្រាដែរ ហើយបងប្អូនត្រូវខិតខំរកស៊ី និងធ្វើការងារបន្តទៀត។

 គ្រោះថ្នាក់ភ្លើងឆេះផ្ទះនៅក្នុងភូមិផ្សារឆ្នាំងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានបំផ្លាញផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​ចំនួន២៥ខ្នង តូបលក់ដូរ៦តូប និងមានគ្រួសាររងគ្រោះទាំងអស់ចំនួន៤៥គ្រួសារ ។ មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្អើត្រីដែលមានការធ្វេសប្រហែសពីម្ចាស់ផ្ទះមួយក្នុងចំណោមផ្ទះឆេះទាំង២៥។ ដោយឡែកកម្លាំងនគរបាលដែលជួយអន្តរាគមន៍វិញ មានចំនួន២០០នាក់ និងបានប្រើប្រាស់ទឹកអស់ប្រមាណ​ជិត២០០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន៕ ដោយ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        72
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        60
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm