មន្ត្រី​នគរបាល​អំពាវនាវ​ដល់​សន្តិសុខ​ឯកជន​ជួយ​ផ្សព្វផ្សាយ​បន្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

2021/04/27 09:59:58 am        23

ភ្នំពេញ៖ ឧត្ដមសេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​​បាល​ជាតិតំណាង​ឧត្ដមសេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ បាន​អំពាវនាវ​ដល់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទាំងអស់ ត្រូវ​ជួយ​ផ្សព្វផ្សាយ​បន្ត​នូវគោល​នយោ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​សំដៅ​កាត់បន្ថយ​បទ​ល្មើស​ក្នុង​មូលដ្ឋាន​។

​ការ​លើក​ឡើង​របស់ឯកឧត្ដម​ឧត្ដមសេនីយ៍​រូប​នេះ គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​កម្មវិធីបិទ​វគ្គ​បណ្ដុះ​បណ្ដាល ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​លើក​ទី​៩ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ដែល​មាន​ការចូលរួម​ពីតំណាង​ក្រុមហ៊ុន​សន្តិសុខ​ឯកជាង​ ១៥០​នាក់​។​ បើ​តាម​ឧត្ដមសេនីយ៍​ឯក លឹម សុខា​រស្មី ក្រុមហ៊ុន​សន្តិសុខ​ទាំងអស់​ត្រូវ​តែ​ជ្រាប​គ្រប់គ្នា​ថា សន្តិសុខ​ឯកជន​ពុំ​មែន​មាន​តួនាទី​ត្រឹមតែ​ជា​អ្នកការពារ ទ្រព្យសម្បត្តិ​ឯកជន ឬក៏​សហគ្រាស​គ្រឹះស្ថាន​ឯកជន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កាតព្វកិច្ច​ចូលរួម​ការពារ​សាធារណៈ​ សន្តិសុខសង្គម និង​អាយុជីវិតរបស់​ប្រជាពលរដ្ឋ​ផង​ដែរ ជាពិសេស​មាន​តួនាទី​ជា​កម្លាំង​ជំនួយ​ដ៏​សំខាន់ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឲ្យ​ប្រទេសជាតិ​យើងទទួល​បាន​សុខ​សន្តិភាព​ស្ថិរភាព​សង្គម​។ ហេតុនេះ​បាន​ធ្វើ​ឲ្យ​ទាក់ទាញ​អ្នក​វិនិយោគ​ជាច្រើន មក​បណ្ដាក់​ទន់​ស្ទើរ​គ្រប់​វិស័យក្នុង​នោះ​វិស័យ​សន្តិសុខ​ឯកជន គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ចូល​រួម​ចំណែក​យ៉ាងសកម្ម ​ក្នុង​ការ​ថែរក្សា​សន្តិសុខសណ្ដាប់​ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូន​ប្រជា​ពល​រដ្ឋ​ អ្នក​វិនិយោគ ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ​ផង​។​

​ហេតុ​ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃតែងតែ​យកចិត្តទុកដាក់​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​សន្តិសុខ​ឯកជននៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ទទួល​បាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ដោយ​​សុខ​ស្ថិរភាព និង​និត្យានុកូលភាព​។ ជាក់​ស្តែក​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើតនាយកដ្ឋាន​គ្រប់​គ្រង​សន្តិសុខ​ឯកជនកាលពី​ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ​គឺ​ដើម្បី​គ្រប់គ្រង គាំពារ​សហការ និង​ផ្ដល់​និ​ត្យា​នុកូលភាព​ដល់​ក្រុមហ៊ុន​ផ្ដល់​សេវាសន្តិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន ដែល​ប្រើប្រាស់​សន្តិសុខ​ឯកជន​ទូទាំង​ប្រទេស​កម្ពុជា​។​ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ស្ដែង​ចេញពី​ការ​យក​ចិត្ត​ទុក​ដាក់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​បាន​ជួបជុំគ្នា​នៅ​ទីនេះ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញភ្នាក់ងារ​សន្តិសុខ​ឯកជននា​ឱកាស​នេះ​។ ដោយ​យោង​តាម​ស្មារតី​សេចក្ដីណែនាំរបស់​ក្រសួងមហាផ្ទៃ និង​ពិនិត្យ​ឃើញ​ថា ភ្នាក់ងារ​សន្តិសុខ​ឯកជនបាន​ចូល​រួម​ចំណែក​យ៉ាងសកម្ម ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិ​សុវត្ថិភាព អាយុជីវិត ជូន​ប្រជា​ពក​រដ្ឋ អ្នក​វិនិយោគ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ​។​

​យ៉ាងណាក៏ដោយ​ឯកឧត្ដម​បាន​បាន​បញ្ជាក់​ថា ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​មិនមែន​មើលងាយ​សមត្ថភាព​ដល់​បងប្អូន ដែល​ជា​សន្តិសុខ​ឯកជន​នោះ​ទេ គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​ដល់​ពួកគេ បន្ថែម​ទៀត​ទាំង​ជំនាញ​ការពារ និង​គ្រប់គ្រង​ស្ថានភាព​ផ្សេង​ដែល​កើតឡើង ដោយ​យថា​ហេតុ​ណាមួយ​៕



អត្ថបទដែលទាក់ទង

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
2025/09/09 06:24:03 pm        153
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
2024/03/11 03:18:47 am        107
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
2023/11/28 11:17:50 pm        523

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm