ក្រឡាប់រថយន្តនៅចំណុចស្តុបថៃហ្គ័រទៀតហើយ តែសំណាងល្អមិនប៉ះពាល់អ្នកដំណើរផ្សេង

2023/03/14 12:11:20 am        100

ភ្នំពេញ ៖ មានការកត់សម្គាល់ឃើញថា នៅចំណុចស្តុបថៃហ្គ័រ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ខណ្ឌច្បារ​អំពៅ​ គឺតែងឧហ្សាហ៍កើតមាននូវគ្រោះថ្នាក់ក្រឡាប់រថយន្តធុនធំជាញឹកញ៉ាប់ណាស់ ពិសេសត្រង់​ចំណុច​ការធ្វើដំណើរពីផ្លូវជាតិលេខ១ បត់ចូលទៅកាន់ច្រកផ្លូវថៃហ្គ័រ តែម្តង ។

ជាក់ស្តែង នៅវេលាម៉ោង១៥ និង១០នាទីរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣នេះ មានករណីរថយន្តដឹក​ទំនិញ​មួយគ្រឿង បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នបណ្តាលអោយក្រឡាប់ផ្ញារជើងត្រង់ចំណុចស្តុបខាងលើ តែ​សំណាង​ល្អដែលមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួស ។

ជុំវិញវិញករណីនេះដែរ តាមប្រភពព័ត៌មាន អោយដឹងថា រថយន្តដឹកទំនិញខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-4888 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ពោលពី​កៀនស្វាយចូលទៅរាជធានីភ្នំពេញ ។ លុះដល់ចំណុចស្តុបកើតហេតុ រថយន្តបានបួងចង្កូតបត់ឡើងទៅផ្លូវថៃហ្គ័រ ប៉ុន្តែដោយសារមិនបានបង្អង់ល្បឿន បណ្តាលអោយរថយន្តដួលក្រឡាប់លើដងផ្លូវតែម្តង ។ ក្នុងករណីនេះ ក៏មិន​មានបណ្តាលអោយខូចខាតដល់ទ្រព្យសម្បត្តិសាធារណះផងដែរ ដូច្នោះហើយ ក្រោយកើតហេតុ សមត្ថកិច្ច​សម្រេចអនុញ្ញាត្តិអោយម្ចាស់ក្រុមហ៊ុនរបស់រថយន្តខាងលើ ទាក់ទងហៅរថយន្តស្ទូច ស្ទូចចេញវិញដោយខ្លួនឯង ។ 

អ្វីដែលជាការសម្គាល់នោះ គឺនៅចំណុចស្តុបថៃហ្គ័រនេះ តែងតែកើតមានគ្រោះថ្នាក់បែបនេះជារឿយៗ ហើយក៏នៅចំណុចដដែលខាងលើនេះផងដែរ ដោយសារតែកត្តាបើកបររថយន្តក្រុមអ្នកបើកបររថយន្តដឹកទំនិញ ឬកុងតឺន័រធុនធំមួយចំនួនបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន មិនបង្អង់ល្បឿនពេលដល់ចំណុចស្តុប ទើបតែ​ឧស្សាហ៍​អោយកើតមានការក្រឡប់ជាបន្តបន្ទាប់រហូតនោះ ។ ហើយកន្លងទៅករណីដែលបានកើតឡើង ក៏សំណាងហើយ ដែលមិនក្រឡាប់ជ្រុលទៅបោកផ្ទប់នឹងម៉ូតូ ឬយានយន្តរបស់ពលរដ្ឋអ្នកដំណើរដទៃ ប្រសិនបើមានអ្នកត្រូវប៉ះទង្គិចវិញ តើប្រឈមខ្ពស់យ៉ាងណាដល់ការបង្កគ្រោះថ្នាក់ដែលបណ្តាលរងរបួស ឬស្លាប់បាត់បង់ជីវិតជាដើមនោះ ៕ ដោយ ៖ លីហេង

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm