រដ្ឋាភិបាល​បង្រួបបង្រួម​មី​យ៉ាន់​ម៉ា​ប្រាប់​អាស៊ាន​កុំ​ឲ្យ​ចរចា​ជាមួយ​យោធា ​លុះ​ត្រា​ដោះ​លែង​អ្នក​ជាប់ឃុំ​

2021/04/29 06:25:23 pm        222

​មី​យ៉ាន់​ម៉ា៖ រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​គាំទ្រ​ប្រជាធិបតេយ្យ ​របស់​សហភាព​មី​យ៉ាន់​ម៉ា​ដែល​រួម​បញ្ចូល​ទាំង​សមាជិកសភា​ ដែល​ត្រូវបាន​បណ្តេញ​ដោយ​រដ្ឋប្រហារ​យោធា ​បាន​ប្រាប់​ប្លុក​ក្នុង​តំបន់​របស់​អាស៊ីអាគ្នេយ៍​ថា ​ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​កិច្ច​ចរចា​ទេ ​លុះត្រាតែ​របប​យោធា​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​។​

​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដែល​មាន​សមាជិក ១០ប្រទេស​បាន​ព្យាយាម​ស្វែងរក​មាគ៌ា​មួយ​ សម្រាប់​មី​យ៉ាន់​ម៉ា​ងាកចេញ​​ពី​វិបត្តិ​បង្ហូរ​ឈាម​ ដែល​បង្កឡើង​ដោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ​និង​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា ​និង​កិច្ចចរចា​រវាង​ភាគី​ទាំងអស់​។​ ប៉ុន្តែ​របប​យោធា​បាន​បដិសេធ​រួច​ទៅ​ហើយ​ ក្នុង​ការ​ទទួល​យក​សំណើ​ដើម្បី​ដោះស្រាយ​វិបត្តិ​ ដែល​កើត​ចេញពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ចុង​សប្តាហ៍​មុន ​ដែល​មាន​ការចូលរួម​ពី​សំណាក់​ឧត្ដមសេនីយ៍​ Min Aung Hlaing ​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​មកពី​ខាង​ស៊ីវិល​ចូលរួម​ទេ​។​ រដ្ឋាភិបាល​រួបរួម​ជាតិ​គាំទ្រ​លទ្ធិ​ប្រជា​ធិប​តេយ្យ (NUG) ដែល​បាន​បង្កើត​ឡើង​ក្នុង​ខែ​នេះ ​ដោយ​គូប្រជែង​របស់​យោធា​បាន​និយាយ​ថា ​អាស៊ាន​គួរតែ​ចូលរួម​ជាមួយ​ខ្លួន​ក្នុងនាម​ជា​អ្នកតំណាង​ស្របច្បាប់​របស់​ប្រជាជន​។​

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ នាយករដ្ឋមន្ត្រី​រប​ស់​រដ្ឋាភិបាល​រួបរួម​ជាតិ​លោក Mahn Winn Khaing Thann បាន​និយាយ​ថា ​“មុន​ពេល​ការសន្ទនា​ប្រកបដោយ​ការស្ថាបនា​អាច​កើតឡើង ​ត្រូវ​តែ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ដោយ​គ្មាន​លក្ខខណ្ឌ ​រួម​ទាំង​លោកប្រធានាធិ​បតី​ Win Myint និង​ទីប្រឹក្សា​រដ្ឋ​លោកស្រី​ Aung San Suu Kyi។​ មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាម​ៗ​ណាមួយ ​ពី​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ប្លុក​អាស៊ាន​នៅឡើយទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        193
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        233
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm