អាមេរិក អង់គ្លេស និង​អូស្ត្រាលីព្រមព្រៀង​លើ​គម្រោង​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​

2023/03/14 04:41:28 pm        239

​អាមេរិក៖ មេដឹកនាំ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​បាន​បង្ហាញ​ផែនការ​លម្អិត​ថ្មី​របស់​ខ្លួន​ ក្នុង​ការ​បង្កើត​កង​នាវា​ជើង​ទឹក​នៃ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ជំនាន់​ថ្មី​។ ​ក្រោម​កិច្ចព្រមព្រៀង​អា​គូស ​(Aukus agreement) ប្រទេស​អូស្ត្រាលី​នឹង​ទទួលបាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​យ៉ាង​ហោចណាស់​ ៣​គ្រឿង​ពី​សហរដ្ឋអាមេរិក​។

​សម្ព័ន្ធមិត្ត​ទាំងនេះ​ក៏​នឹង​ធ្វើការ​រួមគ្នា​ផង​ដែរ​ ដើម្បី​បង្កើត​កង​នាវា​ជើង​ទឹក​ថ្មី​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប រួម​ទាំង​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប Rolls-Royce នៅ​អង់គ្លេស​។ ​សន្ធិសញ្ញា​នេះ​មាន​គោល​បំណង​ទប់​ឥទ្ធិពល​នៃ​ការ​រីក​ចម្រើន​ខ្លាំង​របស់​ប្រទេស​ចិន ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ​ថ្លែង​ជាមួយ​បណ្ដា​មេដឹកនាំ​ផ្សេងទៀត​នៅ​ក្នុង​ទីក្រុង San Diego រដ្ឋ California ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សង្កត់​ធ្ងន់​ថា នាវា​ទាំងនោះ​នឹង​មិន​មាន​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយ​នឹង​មិន​បង្ក​គ្រោះថ្នាក់​ដល់​ការ​ប្ដេជ្ញាចិត្ត​របស់​អូស្ត្រាលី​ ក្នុងនាម​ជា​ប្រទេស​គ្មាន​នុយក្លេអ៊ែរ​នោះ​ដែរ។ ​

ក្រោម​កិច្ចព្រមព្រៀង​ដែល​បាន​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ សមាជិក​នៃ​កង​នាវា​ចរ​អូស្ត្រាលី (RAN) នឹង​ត្រូវ​បាន​ស្នាក់នៅ​មូលដ្ឋាន​នាវាមុជទឹក​របស់​សហ​រដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​ចាប់ពី​ឆ្នាំ​នេះ ដើម្បី​ទទួល​បាន​ជំនាញ​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​នាវាមុជទឹក​ទាំងនោះ​។​ ​ចាប់ពី​ឆ្នាំ​២០២៧ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​នឹង​ដាក់​មូលដ្ឋាន​នុយ​ក្លេអ៊ែរ​មួយ​ចំនួន​តូច​នៅ​ឯ​មូលដ្ឋាន RAN នៅ​ទីក្រុង Perth ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី មុន​ពេល​អូស្ត្រាលី​ទិញ​នាវា​​មុជទឹក Virginia-class របស់​សហរដ្ឋអាមេរិក​ចំនួន ៣​គ្រឿង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ២០៣០ ជាមួយ​នឹង​ជម្រើស​ក្នុង​ការទិញ​ពីរ​បន្ថែម​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        795
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        441
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm