ប្រធាន គ.ជ.ប ស្វាគមន៍ការចូលរួមសង្កេតការណ៍បោះឆ្នោតតំណាងរាស្រ្តរបស់ សហភាពអឺរ៉ុបមកកាន់កម្ពុជា

2023/03/14 04:45:11 pm        294

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាមបង្ហាញ​ការស្វាគមន៍ និងទទួលរាល់ការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់​សមាជិកសហភាព​អឺរ៉ុបមកកាន់កម្ពុជា ដើម្បីស្វែងយល់ពីលទ្ធិប្រជាធិបតេយ្យ។

ការថ្លែងរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីការចូលរួមបំពេញទស្សនកិច្ច​សង្កេតការណ៍​បោះឆ្នោតនៅ​ប្រទេសបារាំង ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម ប្រាជ្ញ ចន្ទ ថ្លែងថា ទស្សនកិច្ចនាពេលនេះ បន្ទាប់ពីមានជំនួបរវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំងបានលើកឡើងពី​គោលបំណង​ផ្តល់ការគាំទ្រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរ​ទស្សនកិច្ច​ផ្លាស់ប្ដូរបទពិសោធន៍ការងារនៅសាធារណរដ្ឋបារាំង។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ឯកឧត្តម ប្រាជ្ញ ចន្ទ បានចាត់ទុកការអញ្ជើញរបស់ភាគីបារាំង​ជាការណ៍ដ៏សំខាន់ ក្នុងនាម គ.ជ.ប ដែលជាស្ថាប័នទទួលខុសត្រូវចំពោះការបោះឆ្នោត តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមដំណើរការបោះឆ្នោតទាំងសកល និងអសកលទាំង១៦លើក គ.ជ.ប បានអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យជានិច្ច។

គួរបញ្ជាក់ថា ក្នុងដំណើរការឆ្ពោះទៅរកការបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទទី៧ ឆ្នាំ២០២៣ សង្កេតឃើញមានគណបក្សនយោបាយជាច្រើន ចាប់ផ្តើមមានសកម្មភាពជួបជុំ និងរៀបចំជាសារ​នយោបាយរបស់ខ្លួនជាបណ្តើរៗ ក្នុងការត្រៀមខ្លួនប្រកួតប្រជែងការបោះឆ្នោតដែល​នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        165
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm