សម្ដេចតេជោ៖ អ្នកខ្លះចូលចិត្តនិយាយពីបញ្ហាសិទ្ធិមនុស្ស ប៉ុន្ដែមិនគិតពីសិទ្ធិរស់រានរបស់ពលរដ្ឋ

2023/03/14 05:16:26 pm        366

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា អ្នកខ្លះចូលចិត្ត​ណាស់និយាយពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែពួកគេមិនបាន​គិតពីសិទ្ធិរស់រាន​មានជីវិតរបស់ប្រជាពលរដ្ឋនោះទេ ដូចជាអំឡុងពេលកម្ពុជាកំពុងជួបវិបត្តិដូចជាកូវីដ១៩ ដែលរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធបានខិតខំចាត់វិធានការដើម្បី​ដោះស្រាយជួយដល់ប្រជាពលរដ្ឋ ប៉ុន្ដែពួកគេបែរជាលើកឡើងពីបញ្ហាសិទ្ធិមនុស្សមករារាំង​សកម្មភាពរបស់រាជរដ្ឋាភិបាលទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសសន៍បែបនេះ នាអំឡុងពេលអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សម្ដេចតេជោ បានថ្លែងថា បើគ្មានជីវិត តើអ្នកណាអាចទៅធ្វើអ្វីបាន គឺមិនអាចធ្វើបានទេ។ បើយើងស្លាប់បាត់ទៅហើយនោះ។ សម្ដេចបានបញ្ជាក់ទៀតថា ដូច្នេះអ្វីក៏ដោយ ក៏រាជរដ្ឋាភិបាលត្រូវធ្វើដែរឱ្យតែរក្សាបាននូវជីវិតរបស់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើ​សុខុមាលភាព​របស់ប្រជាពលរដ្ឋជាចំបង។

តាមរយៈការយកចិត្តទុកដាក់ដល់សុខុមាលភាពពលរដ្ឋនេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកូវីដ-១៩ នៃចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៩៥,៤៨%។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីគិតគូរដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ឥឡូវនេះនៅទូទាំងប្រទេស ភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីរបស់រដ្ឋ មានទៅដល់ ៩៩ ភាគរយហើយ។ សម្ដេចបញ្ជាក់ថា សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើ​ចង្កៀង​ទៀតទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការ​ដោះស្រាយនេះគឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗដែលកើតមានឡើងឱ្យបានសមស្របជូនប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm