នាយិកា​អង្គការ​ផ្កាយ​សមុទ្រ​ថា កីឡា​នាំ​ឲ្យ​ស្ដ្រី​មាន​ភាពជឿជាក់ ទាំង​ក្នុង និង​ក្រៅ​ទីលាន​

2023/03/14 05:26:28 pm        161

​បាល់ទាត់៖ អ្នកស្រី ជួប វិច្ឆិកា នាយិកា​អង្គការ​ផ្កាយ​សមុទ្រ បានចាត់ទុក​ការលេង​កីឡាគឺជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់ សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ពិសេស​ស្ដ្រី បន្ទាប់ពី​លេង​កីឡាបានធ្វើ​ឲ្យ​ពួកគេ​កាន់​តែមាន​ជឿជាក់ ទាំង​ក្នុង និង​ក្រៅ​ទីលាន។​

​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​អង្គការ​ផ្កាយ​សមុទ្របានរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​កុមារី​ប្រចាំឆ្នាំ​២០២៣ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​១១២ នៃ​ទិវា​សិទ្ធិ​នា​អន្ដរជាតិ ៨​មីនានៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ។ ការប្រកួត​នេះមាន​ក្រុម​កីឡាការិនី​សរុប ៣៩​ក្រុមមកពី ៩​រាជធានី​-​ខេត្ត​ចូលរួម។​ ​ឆ្លងកាត់​ការរៀបចំ​កម្មវិធី​នេះ​ជាច្រើន​ឆ្នាំ​ម​កន្លងមក អ្នកស្រី ជួប វិច្ឆិកា បានកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់ចំពោះ​អត្ថប្រយោជន៍នៃ​ការលេង​កីឡា ពិសេស​កីឡាបាល់ទាត់ មិន​ត្រឹមតែ​បុរស​នោះទេស្ដ្រី​ក៏​អាច​លេង​បាន ហើយ​ថែមទាំង​ចូលចិត្ត​ខ្លាំង ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​នូវ​ភាពជឿជាក់ និង​មាន​សុខភាព​ល្អ ព្រមទាំង​ហ៊ាន​ប្រឈមមុខ​គ្រប់​ស្ថានភាព​ទៀតផង។​ ​

​ក្នុងនាម​ថ្នាក់ដឹកនាំ​អង្គការ​ផ្កាយ​សមុទ្រ អ្នកស្រី​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កុមារី និង​ស្ដ្រី​ទាំងអស់ត្រូវមាន​ភាពក្លាហាន​ក្នុង​ការលេង​កីឡា ដើម្បី​ទទួលបាន​នូវ​សុខ​ភាពល្អ ទំនាក់ទំនង មិត្តភាព សាមគ្គីភាព ហើយ​អាច​ឈានទៅ​សម្រេច​ក្ដី​ស្រ​ម៉ៃ​ក្លាយជា​កីឡាការិនី​អាជីព​នា​ថ្ងៃ​អនាគត​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        160
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm