ប្រាក់ មុន្នី​ឧ​ត្ត​ម ប្រាប់​ពី​សកម្មភាព​ហ្វឹកហាត់​អំឡុង​ការ​សម្រាក​នេះ​

2021/04/29 06:36:02 pm        91

​បាល់ទាត់៖ ដូច​បាន​ដឹង​ហើយ​ថា ការប្រកួត​ Metfone Cambodian League និង​ពានរង្វាន់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ ដើម្បី​ជា​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ​អំឡុង​នេះ ក្រុម​នីមួយៗ​បាន​រៀបចំ​កម្មវិធី​ផ្សេងៗ​គ្នា​ ដើម្បី​រក្សា​គុណ​ផល​កីឡាករ​។​

​សម្រាប់​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម​ ប្រាប់​ថា មានការ​ហ្វឹក​ហាត់​ជុំវិញ​តាម​ប្រព័ន្ធ​អន​ឡាញ​រៀងរាល់​សប្ដាហ៍​ ដែល​ក្នុង​នោះ​ចែកចេញជា​លំ​ហាត់​ផ្សេងៗ​។ ទន្ទឹម​នឹង​នេះ​ក្រៅពី​ហ្វឹកហាត់​ជាមួយ​ក្រុម​តាម​ប្រព័ន្ធ​អន​ឡាញ ​គេ​ក៏​មាន​ការ​ហ្វឹក​ហាត់​ដោយ​ឡែក​ខ្លួន​ឯង​ដែរ​។​ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ដដែល​រៀបរាប់​បែបនេះ “​និយាយ​ទៅ​ក្នុង​មួយ​សប្ដាហ៍​ យើង​មានការ​ហ្វឹកហាត់​ជុំ​គ្នា​តាម Zoom ដោយ​ថ្ងៃ​ខ្លះ​យើង​ហាត់​អំណត់ ថ្ងៃ​ខ្លះ​ចង្វាក់បេះដូង​ និង​ថ្ងៃ​ខ្លះ​យើង​ហាត់​សាច់ដុំ​ដើម្បី​រក្សា fitness របស់​យើង​។ ក្នុង​មួយ​សប្ដាហ៍ៗ​យើង​ហាត់ ​៥​ថ្ងៃ ដោយ​សម្រាក​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ តែ​យើង​ម្នាក់ៗ​ក៏​អាច​ហាត់​បន្ថែម​ខ្លួនឯង​ដែរ​។ ​សម្រាប់​ខ្ញុំ​វិញ​ពេលខ្លះ​ហាត់​ជាមួយ​ក្លិប​ ហើយពេល​ថ្ងៃ​ទំនេរ​ហាត់​ខ្លួនឯង​រត់​មុខផ្ទះ រត់​ម៉ាស៊ីន​ក្នុង​ផ្ទះ ​អ៊ី​ចឹង​ទៅ​អំឡុង​សម្រាក​ដោយសារ​កូ​វីដ​១៩ ​នេះ​។​”

​ប្រាក់ មុន្នី​ឧ​ត្ត​ម ទទួល​ស្គាល់​ថា​ ការ​ហ្វឹក​ហាត់​នៅផ្ទះ​ដោយ​ខ្លួនឯង​ មិន​បាន​ពេញលេញ​ដូច​ហ្វឹក​ហាត់​ជុំ​គ្នា​លើ​ទីលាន​ដោយ​ផ្ទាល់​ឡើយ​។ ​តែ​យ៉ាងណាគេ​យល់ថា​ ការ​បន្ត​ហ្វឹកហាត់​ខ្លួនឯង​បែបនេះ​ក៏​អាច​រក្សា​កាយសម្បទា​បាន​ពី​ចន្លោះ​ ៦០​ ទៅ​ ៧០​%​ ដែរ​។ ​ចំណែក​ក្រុមការងារ​គ្រូ​ក៏​តាមដាន​ការ​ហ្វឹក​ហាត់ ​របស់​កីឡាករ​ទាំងអស់​រៀងរាល់​សប្ដាហ៍​ដូចគ្នា​។​ គួរ​បញ្ជាក់​ថា ព្រះខ័ន​រាជ​ស្វាយរៀង​ប្រកួត​បាន ​៣​លើក​ហើយ​ក្នុង​ក្រប​ខណ្ឌ Metfone Cambodian League 2021 ​នេះ​ដោយមាន​ ៩​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២៕

​អត្ថបទ​៖ CNCC  

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm