មន្រី្តជាន់ខ្ពស់សុខាភិបាល ស្នើស្ថាប័នពាក់ព័ន្ធរួមគ្នា បង្ការ ថែទាំ និងព្យាបាលអ្នកជំងឺផ្លូវចិត្ត ឱ្យមានភាពស៊ីចង្វាក់គ្នា

2023/03/14 05:40:35 pm        618

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួង​សុខាភិបាល បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមសហការគ្នាឱ្យកាន់តែស៊ីជម្រៅ​ថែមទៀត ដើម្បីឱ្យការអនុវត្តផែនការគម្រោង ការងារបង្ការ ថែទាំ និងព្យាបាលអ្នកជំងឺផ្លូវចិត្ត ឱ្យមានភាពស៊ីចង្វាក់គ្នា និងមានប្រសិទ្ធិភាព។

ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង យ៉ាងដូច្នេះក្នុងកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយ​គម្រោងស្តីពី«ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត» នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តសៀមរាប, រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២៣, ដែលជាកិច្ចសហការរៀបចំរវាងនាយកដ្ឋានសុខភាព​ផ្លូវចិត្ត និងការបំពានគ្រឿងញៀន ជាមួយសមាគម អ៊ី.អឹម.ឌី.អា កម្ពុជា (EMDR Cambodia) ដោយមានការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការចូហាន់នីធ័រអន្តរជាតិ (Johanniter)។

ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង បានលើកឡើងទៀតថា សុខភាពផ្លូវចិត្ត គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល។ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា «គ្មានសុខភាពណាដែលគ្មាន សុខភាពផ្លូវចិត្តទេ»។ ការប៉ះទង្គិចមិនមែនកើត​មានតែក្នុងគ្រោះមហន្តរាយ ដូចជាសង្គ្រាមនោះទេ វាអាចកើតមានឡើងក្នុងជីវិតរស់នៅប្រចាំ​ថ្ងៃរបស់យើងផងដែរ ដូចជា អំពើហឹង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរ ភាពស្លុតរន្ធត់ដែលបាន​ជួបប្រទះដោយផ្ទាល់ ឬដោយមិនផ្ទាល់ មានជា អាទិ៍អំពើចោរកម្ម ការទស្សនារូបភាព ឬខ្សែភាពយន្ត ឬទំព័រសារព័ត៌មានជាដើម។ ជំងឺផ្លូវចិត្ត បានកើនឡើងពីប្រមាណ ១០% (ឆ្នាំ២០០១) មក ១៣% (ឆ្នាំ២០២២)។ រីឯ គម្លាតនៃការថែទាំ និងព្យាបាលមានគម្លាតច្រើន។ នៅប្រទេសដែលមានប្រាក់ចំណូលទាប គម្លាតមានប្រមាណ ៧០% ទៅ ៨៥%។

ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននៅ​លើសកលលោកបញ្ហាសុខភាពផ្លូវចិត្ត គឺជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ ដែលអង្គការ​សហប្រជាជាតិ បានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ពិសេសក្នុងគោលដៅ ៣.៤ សំដៅពង្រឹងវិធីបង្ការ និងព្យាបាលជំងឺផ្លូវចិត្ត ឱ្យកាន់តែទូលំទូលាយថែមទៀត។ ចំណែកកិច្ចប្រជុំនាថ្ងៃនេះ បង្ហាញពីកិច្ចសហការល្អក្នុងភាពជាដៃគូក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ឱ្យកាន់តែល្អប្រសើរ ដោយផ្តោតទៅលើការថែទាំសុខភាពផ្លូវចិត្ត នៅក្នុងសហគមន៍ ដើម្បីគាំទ្រដល់ការគ្របដណ្តប់សុខភាពជាសកល និងភាពធន់នៃប្រព័ន្ធសុខាភិបាល។ ក្នុងបរិការណ៍នេះ ក្រសួងសុខាភិបាល បានពង្រីកការគ្របដណ្ដប់សេវា និងពង្រឹង ប្រសិទ្ធភាព​នៃការផ្តល់សេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដល់ក្រុមគោលដៅ ងាយរងគ្រោះ​ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការធ្វើសមាហរណកម្មសេវាទៅក្នុងសំណុំសកម្មភាព​អប្បរមាសម្រាប់មណ្ឌលសុខភាព និងសំណុំសកម្មភាពបង្រ្គប់សម្រាប់មន្ទីរពេទ្យបង្អែក។ បច្ចុប្បន្នសេវាព្យាបាលផ្លូវចិត្ត និងគ្រឿងញៀន ត្រូវបានគ្របដណ្តប់ចំនួន ៤៥៤កន្លែង នៅទូទាំង២៥ រាជធានី-ខេត្ត ក្នុងនោះមាន៖ មន្ទីរពេទ្យថ្នាក់ជាតិ ចំនួន២កន្លែង (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ) មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ២៥កន្លែង, មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ៧២កន្លែង និងមណ្ឌលសុខភាព ៣៥៥កន្លែង៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm