យោធា​មី​យ៉ាន់​ម៉ា និង​ក្រុមអ្នកតវ៉ា​ប្រឆាំង​របប​សឹក​ចោទ​ដាក់គ្នា ​ជុំវិញ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​ប្រហែល​ ៣០​នាក់​

2023/03/14 06:03:24 pm        268

​មីយ៉ាន់ម៉ា៖ របប​សឹក​សហភាព​មី​យ៉ាន់​ម៉ា និង​ក្រុម​អ្នកតវ៉ា​ប្រឆាំង​យោធា​បាន​ចោទ​ដាក់គ្នា​កាលពី​ថ្ងៃ​ចន្ទ ទាក់ទង​នឹង​ការវាយប្រហារ​សម្លាប់​មនុស្ស​ប្រហែល​ ៣០​នាក់​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​អារាម​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Shan ភាគខាងត្បូង​ប្រទេស​នេះ​។

​យោង​តាម​កងកម្លាំង​ការពារ​ជាតិ​កា​រ៉ែ​ន ទាហាន​បាន​បាញ់សម្លាប់​មនុស្ស ​៣៣​នាក់​រួម​ទាំង​ព្រះសង្ឃ​ពុទ្ធសាសនា ៣​អង្គ ក្រោយ​បញ្ជា​ឲ្យ​ជន​ស៊ីវិល​ដែល​កំពុង​រស់​នៅ​ក្នុង​វត្ត​អារាម​មួយ​ចេញ​មក​ក្រៅ​ទាំង​អស់​។ ក្រុម​ឧទ្ទាម​ចំនួន​២​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ជុំវិញ​រដ្ឋ Shan ​គឺ​ក្រុម​កងកម្លាំង​ការពារ​ជាតិ​កា​រ៉ែ​ន ​(KNDF) និង​ក្រុម​កងកម្លាំង​ការពារ​ជាតិ Pa-O ​និយាយ​ថា ទាហាន​បាន​ចូល​ទៅ​ក្នុង​ភូមិ Nam Neint កាលពី​ថ្ងៃ​សៅរ៍​។ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ធ្លាក់​ក្នុង​ភាព​វឹកវរ ​ចាប់​តាំង​ពី​រដ្ឋប្រហារ​ដោយ​យោធា​រយៈពេល​ ២​ឆ្នាំ​កន្លង​មក​នេះ ដោយ​កង​កម្លាំងយោធា​កំពុង​វាយ​បង្ក្រាប​កង​កម្លាំង​ការពារ​ប្រជាជន​ (PDFs) រាប់​សិប​ទីតាំងនៅ​ទូទាំង​ប្រទេស​នេះ​។​

​ក្រុម​អ្នកភូមិ ​និង​សារព័ត៌មាន​នានា​បាន​រាយការណ៍​ពី​ការ​សម្លាប់ និង​ដុត​បំផ្លាញ​លំនៅឋាន​កើន​ឡើងពី​សំណាក់​កងកម្លាំង​យោធា​ នៅ​ក្នុង​តំបន់​ជាច្រើន​របស់​ប្រទេស​នេះ ខណៈ​ពួកគេ​ព្យាយាម​ក្រោក​ប្រឆាំង​រដ្ឋប្រហារ​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​លោកស្រី Aung San Suu Kyi​។ អ្នកនាំពាក្យ​របប​ដឹក​លោក Zaw Min Tun បាន​បញ្ជាក់​ថា ​មានការ​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​ភូមិ Nam Neint កាលពី​ថ្ងៃ​សៅរ៍ ហើយ​ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​រដ្ឋប្រហារ​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់​។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ជន​ស៊ីវិល​មួយ​ចំនួន​បាន​ស្លាប់​នៅ​ក្នុង​ភូមិ​នេះ ប៉ុន្តែ​បាន​ដាក់​ការ​ស្ដីបន្ទោស​ការ​ស្លាប់​ទាំងនោះទៅ​លើ​ក្រុម​អ្នក​ប្រយុទ្ធ​កងកម្លាំង​ការពារ​ប្រជាជន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        557
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        378
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm