បាល់ទាត់៖ ខ្សែបម្រើអង់គ្លេស Adam Lallana បានសំរេចបន្តកិច្ចសន្យានៅជាមួយ Brighton បន្ថែមមួយរដូវកាលទៀត។ កីឡាករវ័យ ៣៤ឆ្នាំអតីតជម្រើសជាតិអង់គ្លេសរូបនេះបានផ្លាស់មកកាន់ Brighton កាលពីឆ្នាំ២០២០ ដោយគ្មានតម្លៃផ្ទេរក្រោយចាកចេញពីហង្សក្រហម Liverpool។

Lallana ជាចំណែកមួយដែលជួយ Brighton ឈរជើងនៅលេខ៧ បច្ចុប្បន្ននេះនៅក្របខណ្ឌ English Premier League ហើយបង្ហាញខ្លួនសរុបបាន ៧៤លើកស៊ុតបញ្ចូលទីបាន ៤គ្រាប់តាំងពីចាកចេញពី Anfield នៅឆ្នាំ២០២០ នោះ។ រំលឹកថា Adam Lallana ចាប់ផ្តើមអាជីពដំបូងជាមួយ Southampton ជាក្លិបដែលគេបានបង្ហាញសមត្ថភាព និងមើលឃើញដោយ Liverpool ដែលនាំយកមកាន់ Anfield កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ២៥លានផោន។ Lallana ជាសមាជិករបស់ Liverpool ដែលឈ្នះជើងឯក English Premier League និងរដូវកាល ២០១៩-២០២០ និងជើងឯក UEFA Champions League នៅឆ្នាំ២០១៩ នៅពេលយកឈ្នះ Spurs នៅវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ