កំណើន​អ្នកស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន Freddy នៅ​ប្រទេស​ម៉ាឡាវី​កើនឡើង​ដល់​ជិត ​១០០​នាក់

2023/03/14 06:39:43 pm        265

​ម៉ាឡាវី៖ ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​របស់​ប្រទេស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ជិត ​១០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្កាត់​ភាគខាងត្បូង​ប្រទេស​ម៉ាឡាវី បន្ទាប់ពី​ព្យុះ​ស៊ីក្លូន Freddy បាន​ត្រលប់​មក​កាន់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មួយ​នេះ​ដ៏​កម្រ ដោយ​នាំមក​នូវ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​។ ​

​លោក Charles Kalemba ស្នងការ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​កិច្ចការ​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើង​ដល់ ៩៩​នាក់ ប៉ុន្តែ​តួលេខ​នេះ​ត្រូវគេ​រំពឹងថា​ ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​បន្ថែម​ទៀត​។​ ​មនុស្ស ១៣៤​នាក់​ផ្សេងទៀត​បាន​រង​របួស ហើយ​មនុស្ស ​១៦​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន ​បន្ទាប់ពី​ព្យុះ​ស៊ីក្លូន Freddy ជា​ព្យុះ​មាន​រយៈពេល​យូរ​បំផុត​ក្នុង​កំណត់ត្រា បាន​រំខាន​ដល់​ការ​ឆ្លង​កាត់​ទ្វីប​អាហ្វ្រិក​ខាងត្បូង​កាលពី​ចុង​សប្តាហ៍​ជា​លើក​ទី​ពីរ ដែល​បាន​ត្រលប់​មកវិញ​បន្ទាប់ពី​ព្យុះ​នេះ​កើតឡើង​លើក​ទី​១ កាលពី​ចុងខែ​កុម្ភៈ​។​ ​រដ្ឋធានី​ពាណិជ្ជកម្ម Blantyre របស់​ប្រទេស​ម៉ាឡាវី​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់ ​៨៥​នាក់​។

លោក Kalemba បាន​និយាយ​ថា ​មនុស្ស​ច្រើនជាង ១០,០០០​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ព្យុះ​នេះ​។ ​តំបន់​លំនៅឋាន​ក្នុង​រដ្ឋធានី Blantyre ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ទឹក​ល្បាប់ ខណៈ​ប្រតិបត្តិ​ការរុករក និង​ជួយ​សង្គ្រោះ​បាន​ជីក​កកាយ​ថ្ម​ដើម្បី​ស្វែងរក​សាកសព​ដែល​ជាប់​។ ឥទ្ធិពល​នៃ​ព្យុះ​ស៊ីក្លូន​បាន​បង្ក​បញ្ហា​កាន់​តែ​ច្រើន​ឡើង​លើ​ប្រទេស​មួយ​នេះ​ ដែល​កំពុង​ប្រឈម​ការ​ផ្ទុះឡើង​ជំងឺ​អាសន្នរោគ​ដ៏​កាច​សាហាវ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​បាន​សម្លាប់​មនុស្ស​ច្រើនជាង ១,៦០០​នាក់​ចាប់​តាំង​ពី​ឆ្នាំមុន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        990
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        501
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm