រដ្ឋបាលរាជធានី មានមន្ត្រីជានារីជាច្រើនកំពុងដឹកនាំអង្គភាព និងជាប្រតិបត្តិករជួរមុខក្នុងការផ្តល់សេវាជូនពលរដ្ឋ

2023/03/14 08:09:23 pm        288

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានមន្ត្រីរាជការជានារីជិតមួយរយនាក់ ដែលកំពុងបំពេញការងារ និង​ទទួលខុសត្រូវលើការដឹកនាំអង្គភាព ​គ្រប់គ្រងរដ្ឋបាល ​ជំនាញបច្ចេកទេស និងជាប្រតិបត្តិករ​ជួរមុខ​​ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

រដ្ឋបាលរាជធានីភ្នំពេញមានមន្ត្រីរាជការជានារី ចំនួន៩៤នាក់ ដែលបាននិងកំពុងបំពេញការងារ និង​ទទួលខុសត្រូវលើការដឹកនាំអង្គភាព ​គ្រប់គ្រងរដ្ឋបាល ​ជំនាញបច្ចេកទេស ​និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដម និងលោកជំទាវ ព្រមទាំងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជា​អធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១២​ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោម​ប្រធានបទ ស្ត្រីរួមគា្នរក្សាសុខសន្តិភាព​ ដើម្បីកិច្ចអភិវឌ្ឍន៍​ក្នុងយុគសម័យឌីជីថល នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំនេះ មាន​គោលបំណង​រំលេចពីតម្លៃសុខសន្តិភាព ដែលនាំឱ្យមានការលើកកម្ពស់សមភាពយេនឌ័រ និង​ការអភិវឌ្ឍក្នុងយុគសម័យបច្ចេកវិទ្យា ព្រមទាំងជាសារបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពី​ការយកចិត្តទុកដាក់គាំពារ ថែរក្សា លើកទឹកចិត្ត ​និងផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា​ចំពោះបងប្អូននារី ​ដែលជាដៃគូមិនអាចខ្វះបានក្នុងដំណើរការស្តារកសាង​ និងអភិវឌ្ឍជាតិមាតុភូមិ ព្រមទាំង​ការប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ។

ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ ​ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើនដែលបងប្អូននារីក្នុងរចនាសម្ព័ន្ធរដ្ឋបាល​រាជធានីភ្នំពេញ​បានសហការចូលរួម ​ជ្រោមជ្រែងបំពេញភារកិច្ចពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច ដោយមិនខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាព​មនុស្សធម៌ ​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការអភិវឌ្ឍរាជធានីភ្នំពេញ​រហូតទទួលបានជោគជ័យយ៉ាងធំធេង។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា ការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើង​ក្នុងគោលបំណងរំលឹកនូវគំរូវីរភាពរបស់នារី ដែលបានតស៊ូរើបម្រះ​ និងពុះពារគ្រប់ឧបសគ្គ ដើម្បីរំដោះខ្លួន​ចេញផុតពីការជិះជាន់ ​និងការរើសអើងនៅក្នុងសង្គម រហូតសម្រេច​បាន​ជោគជ័យ​ទទួលបានសិទ្ធិ-សេរីភាព ​នឹងបានធ្វើឱ្យមានសមភាពរវាងបុរស និងស្ត្រីទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម ​និងវប្បធម៌។

បច្ចុប្បន្ននេះ​ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរ​ការ​អភិវឌ្ឍជាតិមាតុភូមិ តាមរយៈសមត្ថភាពដឹកនាំរបស់នារី​ ជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន​ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ ​និងឯកជន។

ឯកឧត្ដម ឃួង ស្រេង បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍​ទាំងអស់ សូមបន្តរួមគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតក្នុង​បុព្វហេតុលើកកម្ពស់សិទ្ធិនារី និង​ត្រូវស្គាល់​អំពីសុខទុក្ខរបស់នារី ដើម្បីជួយដល់ពួកគាត់ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការជួញ​ដូរស្រ្តី និងកុមារ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ព្រមទាំងចូលរួមដោះស្រាយ​បញ្ហា​ស្រ្តីមានវិបត្តិផ្សេងៗទៀត ឱ្យកាន់តែប្រសើរឡើង៕អត្ថបទ ៖ ប្រាក់ វាន់ដា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm