ក្នុងឆ្នាំ២០២២ ជនបរទេសល្មើសច្បាប់ជិត៦០០០នាក់ត្រូវបានដេញចេញពីកម្ពុជា

2023/03/14 11:14:48 pm        410

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះបាន​ចាប់ខ្លួន ​និងបណ្តេញចេញជនបរទេសឲ្យទៅប្រទេសពួកគេវិញជិតប្រាំមួយពាន់​នាក់​ដែលមកពី ៤២សញ្ជាតិ ខណៈជនបរទេសមួយចំនួនទៀតកំពុងលាក់ខ្លួន ​ហើយអាជ្ញាធរកំពុង​ស្រាវជ្រាវ​ស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។

យោងតាមរបាយការណ៍ របស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ ដែលបានចែកជូនដល់​អ្នក​សារ​ព័ត៌មាន​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ​និង​លើកទិស​ដៅអនុវត្ត​ឆ្នាំ២០២៣ របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រោម​អធិបតីភាពឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះ ​បានបង្ហាញថា មាន​ជន​បរទេស ៥.៨២៥នាក់ មកពី៤២សញ្ជាតិ ដោយក្នុងនោះជនជាតិថៃ ​ចិន និងវៀតណាមច្រើនជាងគេ ហើយ​ការ​ចាប់​បញ្ជូនពួកគេទៅប្រទេសវិញនេះ​ គឺមក ពីពួកគេចូលធ្វើការនៅស្រុកខ្មែរពុំមានឯកសារ​ត្រឹមត្រូវ ​និងប្រព្រឹត្តបទល្មើសជាដើម។

ទាក់ទងនិងការចាប់ខ្លួន និងបណ្តេញជនបរទេសចេញពីប្រទេសកម្ពុជានេះដែរ​ នាយឧត្តមសេនីយ៍ កែវ វណ្ណថន​ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបញ្ជាក់ផងដែរថា ការដែលនគរបាល​អន្តោប្រវេសន៍ចាប់ខ្លួន ​និងបណ្តេញជនបរទេសទាំងនោះ ចេញគឺដោយសារពួកគេបានប្រព្រឹត្តខុស​និងច្បាប់នៅកម្ពុជា ​ដូចជាការចូលមកធ្វើការងារដោយពុំមានឯក ​សារត្រឹមត្រូវ និងលួចចូល​ស្រុកខ្មែរតាមផ្លូវកាត់ជាដើម។

នាយឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមទៀតថា​ ក្រៅពីធ្វើការចាប់ខ្លួន និងបណ្តេញពួកជន​បរទេស​នោះចេញពីកម្ពុជាហើយក​ ក៏នៅមានជនបរទេស​ មួយចំនួនទៀត​ កំពុងលាក់ខ្លួនផងដែរ ប៉ុន្តែ​អាជ្ញាធរកំពុងស្រាវជ្រាវ​តាមចាប់ផងដែរ។

កាលពីឆ្នាំ២០២២កន្លងទៅនេះដែរ ជនបរទេសដែលបានជាប់ពន្ធនាគារនៅកម្ពុជា គឺមាន​ចំនួន ១.៦១២នាក់ មកពី៤៥សញ្ជាតិ ​ដោយក្នុងនោះមានជនជាតិវៀតណាម ចិន ​និងថៃច្រើនជាងគេ។ ដោយ ឡែកជនបរទេសរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ​មានចំនួន២៨២នាក់ ដោយក្នុង​នោះស្លាប់ចំនួន២២៣ នាក់៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm