អង្គការសម្ព័ន្ធមិត្តសត្វព្រៃ៖ ការនាំសត្វខ្លាធំពីឥណ្ឌាមកកម្ពុជា អាចនឹងធ្វើនៅចុងឆ្នាំនេះ

2023/03/14 11:40:19 pm        408

ភ្នំពេញ៖ បើសិនជាមិនមានអ្វីប្រែប្រួលទេនោះ ការនាំសត្វខ្លាធំ ដែលជាអំណោយរបស់ប្រទេស​ឥណ្ឌា មកស្ដារ ឡើងវិញនៅប្រទេសកម្ពុជា ​នឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ខណៈតំបន់ស្នូលសម្រាប់​ការរស់នៅរបស់វា ត្រូវបានរៀបចំរួចរាល់ហើយដែរ ។

នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានឲ្យដឹងថា សត្វខ្លាធំ ដែលនឹងត្រូវនាំមកពីប្រទេសឥណ្ឌា ​នឹងត្រូវលែងក្នុងតំបន់ជួរភ្នំក្រវាញ ​ជាតំបន់ដែលសូន្យ អន្ទាក់ ​និងត្រូវបានបំពាក់កាមេរ៉ាតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីអភិរក្ស។ ទីតាំង ដែលនឹង ត្រូវលែងសត្វខ្លានោះ សម្បូរដោយរំពា សម្រាប់សត្វខ្លា ។

កញ្ញា បានបញ្ជាក់ថា ការនាំសត្វខ្លាធំមកម្ពុជា អាចនឹងដំណើរការបាននៅក្នុងរយៈពេល៩ ឬ១០ ខែទៀត ​ព្រោះតំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញនេះ ត្រូវបាន​រៀបចំ​រួចរាល់ហើយ ​ដោយរង់ចាំតែធ្វើរបាយការណ៍បញ្ជូនទៅប្រទេសឥណ្ឌាប៉ុណ្ណោះ ។

គម្រោងស្តារសត្វខ្លាធំ ជាគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែក លើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរ ​កាលពីពេលថ្មីៗកន្លងមកនេះ ដើម្បី​ជាការបោះ ជំហានទៅមុខជាប្រវត្តិសាស្ត្រ ​សម្រាប់ការអភិរក្សសត្វខ្លាធំ ហើយការស្តារសត្វខ្លាធំ​ក្នុងព្រៃឈើជួរភ្នំក្រវាញ ​នឹងអាចជួយពង្រឹងទៅដល់ការលូតលាស់នៃជីវៈចម្រុះ ។

គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ ​បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា ​កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំង​ពិភពលោក ​នៅឆ្នាំ២០១០ ​ត្រូវបានគេប៉ាន់ប្រមាណថា ​មានចំនួនសត្វខ្លាធំ ប្រហែល ៣ ២០០ក្បាល ​ដែលចំនួននេះ ​មានការថយចុះ ៩៥ភាគរយ ​បើធៀបទៅនឹងចំនួនរបស់វា ធ្លាប់មានក្នុងដើម​ ទសវត្សរ៍ ទី២០ ប្រហែល១០ម៉ឺនក្បាល ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm