ភាពយន្ត “ស្នាមញញឹមកម្ពុជា” រៀបរាប់រឿងពិតរបស់ពលរដ្ឋខ្មែរ ក្នុងវិស័យសេដ្ឋកិច្ច និងវប្បធម៌

2023/03/15 12:22:56 am        120

ភ្នំពេញ៖ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ភាពយន្តឯកសារ “ស្នាមញញឹម​កម្ពុជា” នេះបានបង្ហាញពីរឿងរ៉ាវពិតរបស់ប្រជាពលរដ្ឋកម្ពុជា និងរស់វើក ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងវប្បធម៌ ក៏ដូចជាស្នាមញញឹមរបស់ពលរដ្ឋកម្ពុជា ។

ក្នុងពិធីសម្ពោធភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាង វិនធាន បានថ្លែងថា ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ផ្តោតសំខាន់លើជីវភាពរបស់ប្រជាពលរដ្ឋទូទៅនៅប្រទេសកម្ពុជា ដោយបានរៀបរាប់ពីកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងប្រទេសចិន និងកម្ពុជា។

ឯកឧត្តមបានបន្តថា មានរៀបរាប់ពីរឿងរ៉ាវពិត និងរស់រវើក នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងវប្បធម៌ ដោយបានកត់ត្រានូវសមទ្ធិផល នៃការអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វប្បធម៌ និងវិស័យ​ផ្សេងៗទៀត ព្រមទាំងបំណងប្រាថ្នា ចង់បានជីវភាពកាន់តែល្អប្រសើរ របស់ប្រជាជនកម្ពុជា នៅក្រោមការតភ្ជាប់គ្នា យ៉ាងមានប្រសិទ្ធភាព នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រចតុកោណ” របស់កម្ពុជា ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បន្ថែមថា ភាពយន្តឯកសារនេះគឺពិត និងទាក់ទាញ ជាមួយនឹងរូបភាពដ៏ល្អប្រណិត មិនត្រឹមតែ​បង្ហាញពីសមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” ចិន-កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្នាដៃ​ដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ក្នុងការកសាងជាតិ ។

លោកស្រី Kong Siqi ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន លើកឡើងថា ឆ្នាំនេះជាខួបលើកទី៦៥ នៃការបង្កើត​ទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន និងជាឆ្នាំខួបទី១០ នៃការដាក់ចេញ​នូវគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ផងដែរ។

លោកស្រីបន្តថា ក្នុងឆ្នាំពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ វិទ្យុមិត្តភាពកម្ពុជា-ចិន មានបំណង​នាំយក​ភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ចំនួន៣ភាគ ដោយចង់ប្រើស្នាមញញឹមកម្ពុជា ដើម្បីរំលាយទឹកកក បំបែករបាំង លើកកម្ពស់ការយោគយល់គ្នា និងបន្ថែមភាពកក់ក្តៅនៅក្នុងដួងចិត្តប្រជាជន ។

ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ភាពយន្តឯកសារនេះ គឺជាអំណោយ​មួយសម្រាប់ឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយវាគឺជាសក្ខីភាពថ្មី និងស្រស់ស្អាតបំផុតនៃមិត្តភាពកម្ពុជា និងចិន ខណៈថ្មីៗនេះ ប្រទេសចិនទើបតែបានរៀបចំ”មហាសន្និបាតសភាទាំងពីរ” យ៉ាងជោគជ័យ ៕

អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm