CAMSOC ​ទទួលបាន​ដៃគូ ២​បន្ថែមដើម្បី​ឧបត្ថម្ភ​គាំទ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣

2023/03/15 04:39:55 pm        100

​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU) ជាមួយ​វិស័យ​ឯកជន​ចំនួន ២​ទៀតហើយ ដើម្បី​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើកដំបូង​នៅ​កម្ពុជា គឺ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ និង​ក្រុមហ៊ុន​សែ​ល​កាត។​

​ថ្លែង​ក្រោយ​ពិធី​ចុះ​អនុស្សរណៈ​ជាមួយ​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​ទាំង ២ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC-CAMAPGOC ​នេះ​គឺជា​ការចូលរួម និង​បំពេញបន្ថែម​ពី​វិស័យ​ឯកជនក្នុងការ​ផ្គត់ផ្គង់​លើ​ការចំណាយ​ផ្សេងៗ ជាមួយ​គណៈកម្មាធិការ​ជាតិ​ CAMSOC-CAMAPGOC ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នាពេល​ដ៏​ខ្លី​ខាងមុខ។​ ​ឯកឧត្តម​បន្ថែមថា ក្នុងនាម​ក្រុមហ៊ុន​សា​បៀរ​ទី​២ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ អាន់​ឆ័​រ បានផ្ដល់​ជា​កញ្ចប់​ផលិតផល និង​ថវិកា​ខ្ទង់លាន​ដុល្លារ ខណៈ​សែ​ល​កាតដែលជា​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​ផ្ដាច់មុខ​លើ​ផ្នែក​ទូរគមនាគមន៍បាន​ឧបត្ថម្ភ​ថវិកា​ខ្ទង់លាន​ដុល្លារ ព្រមទាំង​ការផ្ដល់​ស៊ីម​កាតដែល​ភ្ជាប់​ស្រាប់​នូវ​ប្រព័ន្ធ​ Internet Wi-Fi ​អាច​ប្រើប្រាស់​បានដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​ប្រើប្រាស់កំឡុង​ការប្រកួត​ប្រមាណ ២​ម៉ឺន​ស៊ីម​ទៀតផង។​

​គួរ​ដឹងថា ការស្វែងរក​ដៃគូ​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមត្រូវបាន​បែងចែក​ជា ៣​កម្រិត ក្នុងនោះ​កម្រិត​ទី​១ និង​កម្រិត​ទី​២ ដែលជា​កម្រិត​ខ្ពស់បាន​បិទ​បញ្ចប់​ការទទួល​ដៃគូ​ឧបត្ថម្ភ​បន្ដ​ហើយ នៅឡើយ​កម្រិត​ទី​៣ ដែលជា​កម្រិត​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ផ្សេងៗនៅតែ​បន្ដ ហើយក៏​គ្រោង​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះដែរ។ នេះ​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕ ​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm