ឯកឧត្ដម វង សូត៖ ស្ថាប័នរដ្ឋចំនួន៣៧ និងវិស័យឯកជន២៩១ បានផ្ដល់អាទិភាពដល់ជនមានពិការភាពចូលបម្រើការងារ

2023/03/15 04:40:53 pm        387

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច បញ្ជាក់ថា ក្នុងឆ្នាំ២០២២ ជនមានពិការភាពត្រូវបានផ្ដល់អាទិភាពក្នុង ការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យ ឯកជន ក្នុងនោះរួមមាន ក្រសួង ស្ថាប័នរដ្ឋចំនួន ៣៧ បានជ្រើសរើសជនមានពិការភាពចូល បម្រើការងារសរុបចំនួន ៣,៧៤៨ នាក់។ ចំណែក វិស័យឯកជនចំនួន ២៩១ សហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត លើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលមាន ជនមានពិការភាពចូលបម្រើការងារចំនួន ៥,៨៣៩នាក់ ផងដែរ។

ឯកឧត្ដម វង សូត រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច ថ្លែងក្នុងពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥នៅសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ឯកឧត្ដម វង សូត បានបញ្ជាក់ថា នៅចំពោះមុខនេះ ក្រសួងសង្គមកិច្ច ក៏បានបើកផ្ដល់បណ្ណសង្គមកិច្ច និងថវិកា របបឧបត្ថម្ភគោលនយោបាយជូនជនមានពិការភាពក្រីកសរុបចំនួន ១៩,៣៧៤ នាក់ និងចំនួន ១៦,៤៨៩ នាក់ទៀត កំពុងរៀបចំបើករបបគោលនយោបាយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេស ដើម្បីបណ្តុះបណ្តាលគ្រូថ្នាក់អប់រំពិសេសសម្រាប់ជាប្រយោជន៍ដល់សិស្ស មានពិការភាពផងដែរ។

រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច បានឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ កម្ពុជាទទួលបានសន្តិភាព សន្តិសុខពេញលេញ និងការរីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យ ពិការភាព តាមរយៈសូចនាករនៃសមិទ្ធផលធំៗជាច្រើន ដោយបានដាក់បញ្ចូលការគិតគូរដល់ជនមានពិការភាព ក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណង ជួយសម្រួលដល់ជនមានពិការភាព ក្នុងការប្រើប្រាស់សេវាហេដ្ឋារចនា សម្ព័ន្ធសាធារណៈឱ្យកាន់តែមានភាពងាយស្រួលឡើង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm