កីឡា​អេឡិចត្រូនិក​ចាប់​ដៃគូ​ជាមួយ​អន្ដរជាតិ​រៀបចំ​ពានរង្វាន់​អាស៊ីអាគ្នេយ៍​លើកដំបូង​នៅ​កម្ពុជា

2023/03/15 04:57:20 pm        128

​កីឡា​អេឡិចត្រូនិក​៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​ Moonton Games ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ជំរុញ​អភិវឌ្ឍ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា ពិសេស​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិក​ពានរ​ង្វាន់​អាស៊ីអាគ្នេយ៍​ Mobile Legends Bang Bang Southeast Asia Cup ​ឬ​ MSC 2023 ​លើកដំបូង​នៅ​កម្ពុជានាពេលខាងមុខ។​

​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ បានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម ជា ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ និង​លោក​ Ray Ng ​ប្រធាន​ Esports Ecosystem ​នៃ​ក្រុមហ៊ុន​ Moonton Games ​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៣ នៅ​ក្រសួង​ព័ត៌មាន ហើយក៏​មានការ​ចូលរួម​ជា​សក្ខីភាព​ពី​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡាផងដែរ។​ ​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រំពឹង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជំនាញ​អន្ដរជាតិ​នេះ នឹង​រួមចំណែក​បន្ថែមទៀតដល់​ការអភិវឌ្ឍន៍​វិស័យ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​នានាដែល​គ្រោង​នឹង​រៀបចំ​នាពេលខាងមុខ។​

​ក្រ​ឡេ​កមក​ចាប់អារម្មណ៍ការប្រកួត​ពានរង្វាន់​អាស៊ីអាគ្នេយ៍​ MSC ​ឆ្នាំ​២០២៣ ដែលជា​ការប្រកួត​លក្ខ​ណៈ​អាជីព​ (Pro-Team) លើកដំបូង​នៅ​កម្ពុជាគ្រោង​នឹងធ្វើ​ឡើង​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខដោយមាន​ការចូលរួម​ពី​ក្រុម​អាជីព​ចំនួន ១២​ក្រុមមកពី​កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី ហ្វីលីពីន វៀតណាម ឡាវ ថៃ អាមេរិក​ខាងជើង និង​ប្រទេស​មជ្ឈិមបូព៌ា អាហ្វ្រិក​ខាងជើង និង​ទួរគី៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm