Man City ឈ្នះ Leipzig ៧-០ Haaland ស៊ុត ៥គ្រាប់​ម្នាក់ឯង​បំបែក​កំណត់ត្រា​មួយទៀត​នៅ UCL

2023/03/15 05:14:15 pm        118

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland បាន​ក្លាយជា​កីឡាករ​របស់ Manchester City ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនបំផុត​ក្នុង​មួយ​រដូវ​កាល ក្រោយ​យកបាន ៥គ្រាប់​បំបែក​កំណត់ត្រា​មួយទៀត​នៅ UEFA Champions League ក្នុង​ជ័យជំនះ​លើ Leipzig ៧-០ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​។

​​តាំងពី​ផ្លាស់​មកកាន់ Manchester City កាលពី​រដូវក្តៅ​កន្លងមក Erling Haaland បាន​ស៊ុត​បញ្ចូល​ទី​សរុប ៣៩គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ៣៦ប្រកួត​។ ​ចំនួន​គ្រាប់​បាល់ ៣៩គ្រាប់​នេះ​បាន​បំបែក​កំណត់ត្រា​របស់ Tommy Johnson ដែលមាន​អាយុកាល ៩៤ឆ្នាំ​ទៅហើយ ខណៈដែល ៣៩គ្រាប់​នេះ​នៅ​មិនទាន់​ចប់​រដូវ​កាល​នៅឡើយ​។ ​ស៊ុត ៥គ្រាប់​ម្នាក់ឯង​នៅ UCL ក្នុង​មួយ​ប្រកួត Erling Haaland តាម​ស្មើ​កំណត់ត្រា​របស់ Lionel Messi ពេល Barcelona ឈ្នះ Leverkusen នៅ​ឆ្នាំ២០១២ និង Luiz Adriano ពេល Shakhtar ឈ្នះ BATE Borisov នៅ​ឆ្នាំ២០១៤​។ ​Haaland នៅ​ពេល​នេះ​បាន​ស៊ុត​បញ្ចូល​ទី​នៅ UCL សរុប ៣៣គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ២៥ប្រកួត ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ស៊ុត​បាន​លើសពី ៣០គ្រាប់​នៅ UCL ក្នុង​វ័យ ២២ឆ្នាំ ២៣៦ថ្ងៃ ​ពោលគឺ ១១៦ថ្ងៃ​ក្មេង​ជាងកំណត់ត្រា​ចាស់​ដែល​កាន់កាប់​ដោយ Kylian Mbappe​។

​​រដូវ​កាល​នេះ​បើ​គិតតែ​នៅ UCL អតីត​ខ្សែប្រយុទ្ធ Dortmund ស៊ុត​បញ្ចូល​ទី​បាន ១០គ្រាប់​ហើយច្រើនជាង​កីឡាករ​របស់ Manchester City ណាៗ​ទាំងអស់​។ ​លទ្ធផល ៧-០ នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Pep Guardiola បន្តដំណើរ​ទៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ដោយ​ឈ្នះ​សរុប​ទាំងពីរ​ជើង ៨-១​។ ​មួយគូ​ទៀត​យប់មិញ​ផងដែរ Porto ស្មើគ្នា ០-០ ទល់នឹង Inter Milan មានន័យថា Inter Milan ឡើង​វគ្គ​បន្ត​ជាមួយនឹង​ជ័យជំនះ​សរុប​ទាំងពីរ​ជើង ១-០៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        140
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm