ចិន៖ យោងតាមសារព័ត៌មាន Reuters ចាប់ពីថ្ងៃទី១៥ ខែមីនា ស្ថានទូតចិនជុំវិញពិភពលោកនឹងចាប់ផ្តើមដំណើរការទិដ្ឋាការទេសចរណ៍ឡើងវិញ។

នេះមានន័យថា អ្នកធ្វើដំណើរនាពេលអនាគតអាចស្នើសុំម្តងទៀតដើម្បីទៅទស្សនាឧទ្យាន Shanghai Disneyland និង Universal Beijing Resort ប៉ុន្តែត្រូវប្រាកដថាបានពិនិត្យជាមួយស្ថានទូត ឬស្ថានកុងស៊ុលក្នុងតំបន់របស់អ្នកសម្រាប់តម្រូវការជាក់លាក់។ សម្រាប់ពលរដ្ឋអាមេរិក ទិដ្ឋាការគឺត្រូវបានតម្រូវដែលមានតម្លៃប្រហែល ១៤០ដុល្លារអាមេរិក ទោះបីជាភ្ញៀវដដែលៗដែលអាចស្នើសុំទិដ្ឋាការចូលលើសពីឆ្នាំ ៥ឆ្នាំ ឬ ១០ឆ្នាំក្នុងតម្លៃដូចគ្នាក៏ដោយ។ បើកការព្រំដែនឡើងវិញនេះក៏នឹងក្លាយជាឱកាសដំបូងផងដែរ សម្រាប់ភ្ញៀវទេសចរបរទេសទៅលេងកម្សាន្ត Universal Beijing Resort ដែលបានបើកលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១។

ព្រំដែននានារបស់ប្រទេសចិនបានបិទសម្រាប់ភ្ញៀវបរទេសកាលពីខែមីនា ឆ្នាំ២០២២ ស្របពេលអនុវត្តន៍វិធានការដ៏តឹងរ៉ឹងទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID ឬ zero-COVID ដែលបានដកចេញកាលពីចុងឆ្នាំមុន។ ភ្ញៀវទេសចរអន្តរជាតិរាប់សិបលាននាក់បានមកកាន់ប្រទេសចិនក្នុងមួយឆ្នាំៗ មុនការឆ្លងរាលដាលវីរុសរាតត្បាតសកល ហើយឧស្សាហកម្មទេសចរណ៍របស់ខ្លួនត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិធានការទប់ស្កាត់វីរុស COVID-19៕
អត្ថបទ៖ សុខមាន