FIFA ផ្លាស់ប្តូរ​ចិត្ត​ត្រលប់មក​ប្រើប្រាស់​រូបមន្ត​មួយ​ពូ​ល ៤ក្រុម​វិញ​នៅ World Cup 2026

2023/03/15 06:14:37 pm        149

​បាល់ទាត់៖ ​ការសម្រេចចិត្ត​ផ្លាស់ប្តូរ​រូបមន្ត​ថ្មីមកប្រើប្រាស់​រូបមន្ត​ចាស់​មួយ​ពូ​ល ៤ក្រុម​នៅ World Cup 2026 ត្រូវបាន​ប្រកាស​ដោយ FIFA ផ្លូវការ​ហើយ​។

​​ព្រឹត្តិការណ៍ World Cup 2026 នៅ​ទឹកដី​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ដែលមាន ៤៨ក្រុម​ចូលរួម​លើកដំបូង​នោះ ដំបូង​ឡើង​ត្រូវបាន FIFA ចង់​បែង​ចែង​ពូ​ល​ឱ្យមាន ១៦ពូ​លក្នុង​មួយ​ពូ​ល​មាន ៣ក្រុម​។​ ​តែ​ក្រោយពី​ព្រឹត្តិការណ៍ World Cup ចុងក្រោយ​នៅ​កាតា​ចុង​ឆ្នាំមុន នៅពេល​ពូ​ល​មួយចំនួន​មាន​ភាព​តានតឹង និង​ទាក់ទាញ​ខ្លាំង​នៅ​ប្រកួត​ចុងក្រោយ​ធ្វើឱ្យ FIFA ពិ​ចារណា​ឡើងវិញ​។​ ​​យោងតាម​ការផ្លាស់ប្តូរ​ផែនការ​នេះដែរធ្វើឱ្យ​ការប្រកួត​សរុប​ក្នុង​មួយ​ព្រឹត្តិការណ៍ World Cup កើន​ឡើង​ពី ៨០ ទៅ ១០៤ប្រកួត និង​មាន​វគ្គ ៣២ក្រុម​ចុងក្រោយ​លើកដំបូង​។

​​FIFA បាន​បញ្ជាក់ថា ៤៨ក្រុម​ចែកជា ១២ពូ​លក្នុង​មួយពូ​ល​មាន ៤ក្រុម ក្នុងនោះ ២ក្រុម​លេខ ១ និង​លេខ ២ ឡើង​វគ្គ​បន្ត បូករួម​ទាំង​ក្រុម​លេខ ៣ ល្អ​បំផុត​សរុប​ចំនួន ៨ ក្នុងចំណោម ១២ពូ​លដើម្បី​បង្គ្រប់​វគ្គ ៣២ក្រុម​ចុងក្រោយ​។ ​ការបន្ថែម​វគ្គ ៣២ក្រុម​ចុង​ក្រោយនេះ​មានន័យថា ក្រុម​ជើងឯក​ត្រូវ​លេង​សរុប ៨ប្រកួត​ដើម្បី​ក្លាយជា​ម្ចាស់​ពាន​។ ​World Cup 2026 វគ្គ​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ ទី១៩ ខែកក្កដា ​ឆ្នាំ២០២៦​។ ​រំលឹកថា World Cup ដែលមាន​សរុប ៣២ក្រុម​នាពេល​កន្លងមក​ត្រូវបាន​ដំណើរការ​ដំបូង​នៅ​ឆ្នាំ១៩៩៨៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm