ក្រុមប្រឹក្សារាជធានីកោតសរសើរអាជ្ញាធរដែលទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍បានល្អ

2023/03/15 07:53:13 pm        373

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរចំពោះអាជ្ញាធររាជធានី ដែលបានយកចិត្ត​ទុកដាក់​បង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ​និងគ្រោះថ្នាក់ចរាចរណ៍បានល្អក្នុងខែកុម្ភៈកន្លងមក។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានសម្តែងនូវការកោតសរសើរ​ចំពោះ​អាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់បង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់​ចរាចរណ៍បានយ៉ាងល្អក្នុងខែកុម្ភៈកន្លងមក។

ការកោតសរសើរនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលដែល ឯកឧត្តម និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ​អញ្ជើញជាអធិបតី​ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន ក៏បានកោតសរសើរផងដែរ ​ចំពោះការរៀបចំសណ្តាប់ធ្នាប់បានល្អ ដល់អ្នក​លក់ដូរចល័ត និងអ្នកលក់ដូរនៅនឹងកន្លែង ​និងបានទប់ស្កាត់បទល្មើសគ្រឿង ក្មេងទំនើង​បានយ៉ាងល្អ​ មិនមានបង្កអសន្តិសុខតាមមូលដ្ឋាន។

លោក ហុក ហួលីម នាយករដ្ឋបាលស្តីទីនៃរដ្ឋបាលរាជធានីភ្នំពេញ ​បានឱ្យដឹងថា ក្នុងខែកុម្ភៈកន្លង​ទៅ បទល្មើសព្រហ្មទណ្ឌកើតមាន ៤៧លើក មានការថយចុះ ៥លើក បើធៀបនឹងខែមករា ​ស្មើនឹង ៩.៦១%។ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៣៦ករណី ​ឃាត់ខ្លួនមនុស្ស ៥៨នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន​ បាន១០៩ករណី ឃាត់ខ្លួន ១៩១នាក់ និងបានកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ ការងារទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងបាន ៧០ករណី ឃាត់ខ្លួន ១១៤នាក់ ​ពីបទបង្កឱ្យបាត់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ​និងបានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំប្រគល់ឱ្យអាណាព្យាបាលវិញ។

ចំពោះការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺបង្ក្រាបបានចំនួន ៥ករណី ឃាត់ខ្លួន ៣៦នាក់ ដកហូត​បានសម្ភារៈពាក់ព័ន្ធមួយចំនួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបានបង្ក្រាប​ការជួញ​ដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ បាន ១ករណី ​ឃាត់ខ្លួនមនុស្សម្នាក់ និងបាន​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានពិនិត្យ និង​អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥​ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។​ ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង​សេចក្តី​សម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេច លេខ ០៣១/២២ សសរ.ធ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ។ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេច លេខ ០៦៧/២២ សសរធ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីពីការកែ​សម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។ ពិនិត្យ និងអនុម័តលើសេចក្តី​ព្រាង​ពិន្ទុសូចនាករកម្មវិធីពានរង្វាន់សេវាសង្គមនៅថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        76
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        70
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm