គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានជួយសម្រាលបន្ទុកពលរដ្ឋកម្ពុជា

2023/03/15 08:01:17 pm        375

ភ្នំពេញ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានជួបសំណេះសំណាលជាមួយសមាជិកក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ក្នុងពិធីជួបសំណេះសំណាលធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ​ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទទួល​បន្ទុកជាប្រធានប្រតិបត្តិក្រុមការងារ ​គ្រូពេទ្យស្ម័គ្រចិត្ត ​ឯ​កឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាកល​វិទ្យាល័យ បាន​បញ្ចូល​សមាជិក​ សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ​ជាមន្ត្រី បុគ្គលិក សាកល​វិទ្យាល័យ ចំនួន១០០នាក់ និងសមាជិក សមាជិកា.ស.ស.យ.ក ​ជានិស្សិតចំនួន៣,១៥៥នាក់ ស្មើនឹង៥១,៦៥ % នៃនិស្សិតសរុបនៅសាកលវិទ្យាល័យ។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានលើកឡើងទៀតថា យោងតាមអនុសាសន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាឱកាសដែល​ឯកឧត្តមប្រធាន បានផ្ដល់កិត្តិយសសំណេះសំណាល ជាមួយសមាជិក.ស.ស.យ.ក.ប្រចាំសាកល​វិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ និងដោយក្តីគោរព ស្រលាញ់​ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្ដល់ឱកាសដល់និស្សិតសាកលវិទ្យាល័យ បានចូលរួម​សកម្មភាព​មនុស្សធម៌ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមជាមួយ​បុព្វហេតុ​ក្នុងការចូលរួមចំណែកជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋកម្ពុជាយើង ក្រោមមាគ៌ាដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គិតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ​ មានមន្ត្រី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ២,១៥៧ នាក់ ដែលក្នុងនោះ មន្ត្រីបុគ្គលិក ចំនួន៨២នាក់ និងនិស្សិតពីគ្រប់មហាវិទ្យាល័យ សាលាចំនួន២,០៧៥នាក់ បានស្ម័គ្រចិត្តចូលរួមជាសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៥ មីនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់​ដោយ​ផ្ទាល់ ការ​ចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរ​ឱ្យ​គោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធាន​គណៈកម្មការទី៧នៃរដ្ឋសភា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ជាង១ម៉ឺននាក់ បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួល​បាន​លទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំ​ផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យក​សំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួនជិត៩០០លើក ជាពិសេសទៅទៀតក្រុមការងារគ្រូពេទ្យ​​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ​ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ ​និងឥតគិតថវិកាបេសកកម្ម ដោយចាក់​ជូន​ប្រជាពលរដ្ឋ ក្នុង២៥ រាជធានី-ខេត្តផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        1
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        213
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm