Novak Djokovic ដក​ខ្លួន​ពី​ការប្រកួត Madrid Open

2021/04/29 08:42:08 pm        88

​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic នឹង​មិនអាច​ការ​ពារ​ជើងឯក​ការប្រកួត​កម្មវិធី Madrid Open របស់ខ្លួន​បានឡើយ បន្ទាប់ពី​សាមី​ខ្លួន​ប្រកាស​ដកខ្លួន​។

​​ការប្រកួត Madrid Open នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ​នឹងធ្វើ​ឡើង​នៅ​ខែក្រោយ​នេះ ខណៈ​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះបាន​សំដែង​ពី​ការព្រួយបារម្ភ​ក្នុងការ​ធ្វើដំណើរ ជាពិសេស​គឺ​ការធ្វើដំណើរ​ចូល​ទឹកដី​អេ​ស្ប៉ា​ញ ស្របពេល​ការប្រកួត Grand Slam, French Open នឹង​ចាប់ផ្តើម​បន្ត​គ្នា ៣សប្តាហ៍​បន្ទាប់​។ ​​ការប្រកួត​ឆ្នាំមុន Madrid Open ក្នុង​ក្របខណ្ឌ Masters 1000 ក៏ត្រូវ​បាន​លុបចោល​ដែរ ​ដោយសារ​ការផ្ទុះ​ឡើងដំបូង​នៃ​មេរោគ​រាតត្បាត Covid-19​។​ ​​Novak Djokovic សប្តាហ៍​មុន​ក៏មាន​ការប្រកួត​ដែរ​ក្នុង​កម្មវិធី Serbia Open តែ​ចាញ់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្រោម​ស្នាដៃ​កីឡាករ​លេខ ២៨ ពិភពលោក​រុស្ស៊ី Aslan Karatsev ​ហើយ​កាលពី​ដើមខែ​ក៏បាន​ចាញ់​កីឡាករ​អង់គ្លេស Dan Evans ផងដែរ​នៅ Monte Carlo​។​

​​Novak Djokovic ទើបតែ​គ្រង​ជើងឯក Grand Slam លើក​ទី ១៨ ក្នុង​អាជីព​ក្រោយ​ឈ្នះ​ពាន Australian Open កាលពីដើមឆ្នាំ​។​ ​​យ៉ាងណាក្តី Djokovic ​រំពឹងថា ​នឹង​អាច​ប្រកួត​នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​បាន​នៅ​ខែក្រោយ ​ដើម្បី​កំដៅ​សាច់ដុំ​មុន French Open៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm