មនុស្ស​ច្រើន​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា ខណៈ​នគរបាល​ប៉ា​គី​ស្ថាន​ព្យាយាម​ចាប់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី

2023/03/15 09:30:02 pm        420

​​ប៉ា​គី​ស្ថាន​៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន និង​សាក្សី​បាន​និយាយថា នគរបាល​ប៉ា​គី​ស្ថាន និង​អ្នកគាំទ្រ​លោក Imran Khan បាន​ប៉ះទង្គិច​គ្នា​នៅ​ខាងក្រៅ​លំនៅឋាន​របស់​អតីត​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ទីក្រុង Lahore កាលពី​ថ្ងៃ​អង្គារ ដោយបាន​បណ្តាលឱ្យ​ភាគី​ទាំងសងខាង​រងរបួស​ជាច្រើន​នាក់ មុនពេល​ការចាប់ខ្លួន​លោក​ក្នុងការ​រំពឹងទុក​។​

​រូបភាព​វីដេអូ​ពី​ស្ថានីយទូរទស្សន៍​ក្នុងស្រុកបានបង្ហាញ​អ្នកគាំទ្រលោក Imran Khan ប្រឈមមុខ​ដាក់គ្នា​ជាមួយ​មន្ត្រីនគរបាល ហើយ​ការបង្ក​អគ្គិភ័យ​ត្រូវបាន​គេ​ឃើញ​ឆេះ​នៅ​ពី​ចម្ងាយ​។ នគរបាល​បាន​វាយ​អ្នកគាំទ្រលោក Khan ដោយ​ដំបង និង​បាន​គប់​​ឧស្ម័ន​បង្ហូរទឹកភ្នែក ដែល​មួយចំនួន​បាន​ធ្លា​ក់លើ​ទីធ្លា​ស្មៅ​នៅ​លំនៅឋាន​របស់លោក Khan​។ ​ជំនួយការ​របស់លោក​ Khan បាន​និយាយថា តុលាការ​កាត់ក្តី​នៅក្នុង​រដ្ឋធានី Islamabad បានចេញ​ដីកាចាប់ខ្លួន​លោក Iram Khan ពីបទ​លក់​អំណោយ​រដ្ឋ​ដោយ​ខុសច្បាប់ ខណៈ​កំពុង​កាន់អំណាច​ចាប់ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២២​។

​លោក Khan បាន​នឹង​កំពុង​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ភ្លាមៗ​ នៅក្នុង​ការជួបជុំ​តវ៉ា​នៅ​ទូទាំងប្រទេស​ ចាប់តាំងពី​ការបណ្តេញ​លោក​ចេញពី​តំណែង​នៅក្នុង​ការបោះឆ្នោត​សភា​កាលពីដើម​ឆ្នាំមុន​។ ការទាមទារ​នេះ​ត្រូវបាន​ច្រាន​ចោល​ដោយ​អ្នក​បន្ត​តំណែង​ពី​លោក​គឺលោក Shehbaz Sharif ដែល​បាន​និយាយថា ​ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​តាម​ការគ្រោងទុក​នៅ​ចុងឆ្នាំ​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm