ឯកឧត្តម ហ៊ុន ម៉ានី អរគុណដល់កងកម្លាំងខេត្តកំពង់ស្ពឺ ក្នុងការបំពេញបេសសកម្ម ថែរក្សាសុខសន្តិភាពជូនប្រជាជន

2023/03/15 10:00:43 pm        438

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំង​ខេត្តកំពង់ស្ពឺ សរុបប្រមាណ ២០០នាក់ នៅក្នុងបរិវេណសាលាខេត្ត។

ក្នុងពិធីជួបសំណេះសំណាលខាងលើនេះ ​មានការចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការតំបន់ការពារកោះឆ្នេរ ​លោកឧត្តមសេនីយ៍ សំ សាមួន ស្នងការនគរបាល​ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមការងាររដ្ឋ​បាលខេត្ត និងកងកម្លាំងទាំង៤ប្រភេទ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ការជួបជុំថ្ងៃនេះ គឺក្នុងឱកាសអបអរសាទរនៃការជិតឈានមកដល់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ និងសួរសុខទុក្ខព្រមទាំងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការ​បំពេញបេសសកម្ម ថែរក្សាសុខសន្តិភាពជូនប្រជាជន។ កងកម្លាំងមានតួនាទីសំខាន់ ក្នុងការគោរព​យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា ដោយបន្តឈរជើងការពារនៅតាមទិសដៅ ដើម្បីធានាសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រទេសជាតិ។

ឯកឧត្តម ក៏បានសូមឲ្យកងកម្លាំងទាំងអស់ បន្តជឿជាក់លើគោលនយោបាយដាក់​ចេញដោយរាជ​រដ្ឋាភិបាល ក្រោមការដឹកនាំប្រកប​ដោយយុទ្ធសាស្រ្ត និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលលោកតែងតែបន្តគិតគូរ និងយកចិត្តទុកដាក់ចំពោះកងកម្លាំងទាំងអស់។ និយាយដោយឡែក តាមបទពិសោធន៍ដែលយើងធ្លាប់បានឆ្លងកាត់កាលពីឆ្នាំ២០១៣ គឺជាមេរៀន​ដ៏ជូរចត់ ហើយយើងជឿថា អង្គការចាត់តាំងបដិវត្តន៍ពណ៌ និងផែនការអនុវត្តនៅតែមាន ទោះបីជា​ពេលនេះមិនទាន់នឹងអាចកើតមាននៅឡើយ។ ដូច្នេះសូមកងកម្លាំងទាំងអស់ត្រៀមខ្លួន រួមទាំង​បង្កើន​ការប្រុងប្រយ័ត្នខ្ពស់ដោយឈរលើជំហរដ៏រឹងមាំ​ ក្នុងការរារាំងដល់ការធ្វើបដិវត្តន៍ពណ៌ ការ​ប៉ុនប៉ងនានា ក្នុងន័យជ្រៀតចូលឲ្យបានក្នុងកិច្ចការដឹកនាំប្រទេស បង្កចលាចលដល់ប្រទេសជាតិ និងផ្តល់អសុវត្ថិភាព អសន្តិសុខដល់ប្រជាពលរដ្ឋកម្ពុជា។ ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងត្រូវប្រៀបធៀបដំណាក់កាលដែលប្រទេសកម្ពុជា គ្មានសុខសន្តិភាព រងនូវសោកវិនាសកម្ម​ដ៏ឃោរឃៅ សង្រ្គាមរ៉ាំរ៉ៃ នឹងត្រូវនឹកឃើញដល់អ្នកដែលបានលៈបង់ និងពុះពារ ដើម្បីដណ្តើម​យកសុខ​សន្តិភាពជូនប្រទេសជាតិ។ ផ្សារភ្ជាប់ជាមួយគ្នាដែរ ឯកឧត្តម បានរំលេចដែរថា សន្តិភាព បាននាំមកនូវការអភិវឌ្ឍជូនប្រទេសកម្ពុជា។ ជាឧទាហរណ៍ តាមរយៈនយោបាយឈ្នះឈ្នះ យើងក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលផ្តល់ឱកាសអោយប្រទេសកម្ពុជា មានអ្នកវិនិយោគច្រើន ​ដែលជាចំណុចវិជ្ជមានក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជា។ សុខសន្តិភាព បានទាក់ទាញឱកាស នៃការវិនិយោទុន ​ពង្រីកខឿនសេដ្ឋកិច្ច គៀងគរថវិកាជាតិ បង្កើនប្រាក់វិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតជូនដល់ប្រទេសជាតិ។ ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំការពារសុខសន្តិភាពនេះ គឺដើម្បីកូនចៅជំនាន់ក្រោយ និងគិតគូរពីអនាគតរបស់ពួកគេ​ និងធានានូវឱកាសរស់នៅ សិក្សា រៀនសូត្រ ប្រកបការងារ ក្រោមម្លប់នៃសុខសន្តិភាព៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        1
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        213
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm