សម្តេច ហេង សំរិន ស្នើអូស្រ្តាលីជួយជំរុញពាណិជ្ជកម្មទ្វេភាគី និងបង្កើនអាហារូបករណ៍ ដល់និស្សិតកម្ពុជាបន្ថែម

2023/03/15 10:46:06 pm        381

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើសុំដល់ឯកអគ្គរាជទូតថ្មីរបស់ប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ជួយជំរុញពាណិជ្ជកម្មទ្វេភាគី​កម្ពុជា និងអូស្ត្រាលី និងជួយបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យទៅសិក្សា​នៅ​ប្រទេសអូស្ត្រាលី​បន្ថែមទៀត ដើម្បីធ្វើ​យ៉ាងណាលើកស្ទួយសេដ្ឋកិច្ច និងធនធានមនុស្សនៅ​កម្ពុជា​ឲ្យកាន់តែខ្លាំងក្លាថែមទៀត។

នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយ លោក ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) ឯកអគ្គរាជទូត​វិសាមញ្ញ ​និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមាន​រដ្ឋសភា សម្តេច ហេង សំរិន បានលើកឡើងថា «សូមស្នើទៅអូស្រ្តាលី បន្តជួយគាំទ្រកម្ពុជា តាម​រយៈការ​ជំរុញពាណិជ្ជកម្ម ​ទ្វេភាគី វិនិយោគ​ទេសចរណ៍ ​និង​ជួយអភិវឌ្ឍន៍​សមត្ថភាព​ ធនធាន​មនុស្ស ​ដោយបង្កើនការផ្តល់​អាហារូបករណ៍​បន្ថែមទៀត ​ដល់​និស្សិតកម្ពុជា បន្តការសិក្សានៅ​ប្រទេសអូស្ត្រាលីជាដើម»។

សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែង​តែជួយ​ឧបត្ថម្ភគាំទ្រដល់ដំណើរ​ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការ​រីករាល​ដាលជំងឺកូវីដ-១៩ អូស្រ្តាលីបានជួយឧបត្ថម្ភវ៉ាក់សាំង​ និងបរិក្ខាពេទ្យជាច្រើន ដើម្បីរួមចំណែក​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ យ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា និងសភាអូស្រ្តាលី ​ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ ​និងតែងតែគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកា​អន្តរសភានានា ​ក្នុងតំបន់​ និងសកលោកផងដែរ។

សម្តេចប្រធានរដ្ឋសភា ​ក៏ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបាន​រួមចំណែក ក្នុងការស្វែងរក សន្តិភាព ​និងបន្តជួយក្នុងដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជា លើវិស័យ​ជាច្រើន រួមមាន៖ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីនជាដើម។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ចាស្ទីន ខេវិន វីយ៉ាត ​បានអបអរសាទរ​ចំពោះការរីក​ចម្រើន​របស់កម្ពុជា ​និងការគ្រប់គ្រងជំងឺកូវីដ-១៩ ​ប្រកបដោយជោគជ័យ។

លោកក៏បានអបអរសាទររដ្ឋសភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមក​។ ជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសអូស្រា្តលីកាល​ពី​ឆ្នាំ២០២០ ក្នុងការចូលរួមវេទិកាសភា APPF។ លោកទូតក៏បានជម្រាបសម្តេចប្រធានផងដែរថា អូស្រ្តាលី នឹងបន្តការគាំទ្រ ​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យជាច្រើនទៀត មាន​វិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម សិទ្ធិមនុស្ស និង​ដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម។

សូមបញ្ជាក់ថាកម្ពុជា-អូស្រ្តាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ជាយូរយារណាស់មកហើយ គឺតាំងពីឆ្នាំ១៩៥២។ ​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបាន​លើក​កម្ពស់យ៉ាងជិតស្និទ្ធ និងរីកចម្រើនស្ទើរគ្រប់វិស័យ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        156
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        84
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm