អ្នកជំនាញវិស័យកសិកម្មរំពឹងថា កម្ពុជាអាចស្រូបយកការវិនិយោគកាន់តែច្រើន

2023/03/16 12:35:43 am        552

​ភ្នំពេញ៖ អ្នកជំនាញកសិកម្មមើលឃើញថា កម្ពុជានឹងស្រូបយកសក្តានុពលវិនិយោគលើវិស័យកសិកម្មកាន់តែច្រើន និងបានកំពុងបង្កើននូវភាពជឿទុកចិត្តកាន់តែខ្លាំង ចំពោះកសិករអ្នកដាំដុះ បន្ទាប់ពីការនាំចេញកសិផលរបស់កម្ពុជា បានកំពុងបង្ហាញវត្តមានកាន់តែល្អប្រសើរ។

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធីគ្រុប លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះថា នៅក្នុងរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនចិនជាច្រើន និងក្រុមហ៊ុនមកពីជប៉ុនផងដែរ បានមកសិក្សា និងបើករោងចក្រកែច្នៃរួមមាន ការកែច្នៃគ្រាប់ស្វាយចន្ទីរ, ជាពិសេសនៅខេត្តកំពង់ស្ពឺ ចិនបានបើករោងចក្រកែច្នៃផ្លែស្វាយជាច្រើនផងដែរ ស្របពេលសកម្មភាពក្នុងស្រុកក៏មាន សិប្បកម្មកែច្នៃតូចៗជាច្រើនកន្លែង បានកំពុងអភវិឌ្ឍន៍ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម និងកំពុងមានតម្លៃកើនឡើងសមរម្យ ដែលអាចធ្វើឲ្យអ្នកប្រកបរបរលើផ្នែកនេះ មានក្តីរំពឹងខ្ពស់ ក្នុងការដាំដុះ និងការធ្វើអាជីវកម្ម។

ជុំវិញវិស័យកសិកម្មនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងនៅក្នុងពិធីបុណ្យទន្លេលើកទី ៧ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមីនា នេះថា សព្វថ្ងៃវិស័យកសិកម្មរបស់កម្ពុជា មានកំណើនជាបន្តបន្ទាប់ ខណៈការកែច្នៃ នៅមានទំហំតិចតួចនៅឡើយ។ ​

សម្ដេចតេជោ មានប្រសាសន៍បន្តថា គោលដៅសំខាន់របស់កម្ពុជា គឺចង់ទាញអ្នកវិនិយោគ ក្នុងវិស័យឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់។

សូមបញ្ជាក់ថា​ នៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ​២០២៣​នេះ បើតាមរបាយការណ៍អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញធម្មជាតិរបស់កម្ពុជា នៅក្នុងរយៈនេះ​មានតម្លៃជាទឹកប្រាក់ប្រមាណជាង ៣១១​លានដុល្លារ បានកើនឡើងជាង ៤០​ភាគរយ ក្នុងនោះ ការនាំចេញផលិតផលកែច្នៃចេញពីបន្លៃ ផ្លៃឈើ និងគ្រាប់ផ្លៃឈើផ្សេងៗ មានទឹកប្រាក់ជាង ១៥ លានដុល្លារ ថយចុះជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm