អ្នកវិទ្យាសាស្ត្រ​មកពី ៥​ប្រទេស ជួបប្រជុំគ្នា​ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

2023/03/16 01:39:10 am        658

ភ្នំពេញ​៖ អ្នកវិទ្យាសាស្ត្រ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​ដៃគូ មកពី​កម្ពុជា ហ្វីលីពីន វៀតណាម បង់​ក្លា​ដែ​ស និង​ឥណ្ឌា បាន​ជួបប្រជុំ​ពិភាក្សាគ្នា ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​តម្រង់ទិស​កា​រ​អនុវត្ត​នាពេល​អនាគត​ឱ្យចំ​គោលដៅ ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក្នុង​បរិបទ​ការប្រែប្រួល​អាកាសធាតុ ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ និង​ការគ្រប់គ្រង​លទ្ធផល​របស់ខ្លួន កម្មវិធី​គំនិត​ផ្តួចផ្តើម​សម្ព័ន្ធ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (CGIAR) ស្តីពី​តំបន់​ដីសណ្ត​អាស៊ី​(AMD) បាន​បើក​សិក្ខាសាលា​ប្រចាំឆ្នាំ​ឆ្លុះបញ្ចាំង និង​ការរៀបចំ​ផែនការ នៅ​ទី​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៤ ដល់​១៧ ខែមីនា ឆ្នាំ​២០២៣ ក្នុង​គោលបំណង​ផ្តល់ឱកាស​សម្រាប់​ដៃគូ​ជាតិ និង​អ្នកវិទ្យាសាស្ត្រ OneCGIAR ដើម្បី​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព និង​សមិទ្ធផល​នៃ​តំបន់​ដីសណ្ត​អាស៊ី នៅក្នុង​ប្រទេស​ជា​អាទិភាព​មួយចំនួន ដូចជា​បង់​ក្លា​ដែ​ស កម្ពុជា និង​វៀតណាម​។​

នៅក្នុង​ពិធី​បើក​សិក្ខាសាលា លោកជំទាវ​បណ្ឌិត ចាន់ ផល​លឿន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង អំពី​បញ្ហា​ប្រឈម​នៃ​កំណើន​តម្រូវការ​ស្បៀងអាហារ​នាពេល​អនាគត ខណៈដែល​ផលិតកម្ម​ស្បៀង​នៅមានកម្រិត និង​ការ​ប្រឈម​ជាច្រើន​ដូចជា​ការថយចុះ​ជីជាតិ​ដី ទឹក ថាមពល និង​ធនធាន​នានា ដូច្នេះ​ការបង្កើន​នូវ​ផលិតភាព​ស្បៀង គឺជា​កត្តាចាំបាច់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​និង​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍន​កសិកម្ម ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ឆ្លាត​វៃ ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការផលិត​ដោយ​ផ្តោតលើ​គុណភាព​និង​កំណើន​តម្លៃ​ផលិតផល​ដោយ​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ការប្រើប្រាស់​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព ការធ្វើ​ប្រព័ន្ធ​កសិកម្ម​ដោយ​ការដាំដុះ​ចម្រុះ​ស្រូវ​ជាមួយ​ត្រី បន្លែ ដំណាំ​ហូប​ផ្លៃ​ដើម្បី​ជំរុញ​កំណើន​ផលិតភាព​កសិកម្ម ប្រាក់ចំណូល ព្រមទាំង​និរន្តរភាព​ជី​វះ​ចម្រុះ បរិស្ថាន និង​សេដ្ឋកិច្ច​។​

លោក​បណ្ឌិត ហ្ស​ង់ បាលី​អេ នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វី​ក បាន​សង្កត់ធ្ងន់ថា គំនិត​ផ្តួចផ្តើម​ស្តីពី​តំបន់​ដីសណ្ត​អាស៊ី មាន​គោលបំណង​សំខាន់​គឺ​បង្កើត​ភាព​ធន់ បរិ​យា​ប័ន និង​បង្កើន​ផលិតភាព​កសិកម្ម​នៃ​តំបន់​ដីសណ្ត តាមរយះ​ការដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ ពង្រីក​វិសាលភាព​នៃ​ការផ្លាស់ប្តូរ​និង​ទទួលយក​បច្ចេកវិទ្យា​និង​ការអនុវត្ត​នៅក្នុង​សហគមន៍​មូលដ្ឋាន ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​។​

តាម​លោក​បណ្ឌិត អូ​ឡេ សាន​ឌ័​រ អ្នកដឹកនាំ​គម្រោង​ស្តីពី​តំបន់​ដីសណ្ត បានបញ្ជាក់​បន្ថែមថា គម្រោង​នេះ បាននិងកំពុង​គាំទ្រ​យុទ្ធសាស្ត្រ​បន្សាំ និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​កំពុង​អនុវត្ត​នៅក្នុង​ខេត្ត​តំបន់​ដីសណ្ត​ចំនួន​៤ មាន​ខេត្តកណ្តាល តាកែវ ព្រៃវែង និង​ស្វាយរៀង តាមរយះ​សម្ព័ន្ធភាព​ការសិក្សា ការរៀបចំ​ផែនទី​ឆ្លាត​វៃ​អាកាសធាតុ​និង​ផែនការ​បន្សាំ ការលើកកម្ពស់​កិច្ច​អន្តរាគមន៍​ផ្នែក​អាហារូបត្ថម្ភ ការប្រឹក្សា​និង​ការធ្វើ​តេស្ត​សាកល្បង​ផ្នែក​អាកាសធាតុ​ឌីជីថល និង ការបង្កើត​ស្តង់ដារ​គម្រូ បរិ​យា​ប័ន​សង្គម និង​គាំទ្រ​ការអភិវឌ្ឍ​ផ្អែកលើ​មូលដ្ឋាន​និង​តម្រូវការ​ជាក់ស្តែង​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        142
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm