ពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅស្ទឹងមានជ័យជាង ២០គ្រួសារ ទទួលបានជំនួយសង្គ្រោះពីកាកបាទក្រហម

2023/03/16 01:55:21 am        520

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ២១គ្រួសារ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក្រោយពីលំនៅដ្ឋានរបស់ពួកគាត់ ត្រូវបានអគ្គិភ័យឆាបឆេះចំនួន ៧ខ្នង ស្មើរនិង៣១បន្ទប់ ក្នុងនោះ ឆេះអស់ ១៤បន្ទប់ ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

ក្នុងឱកាសនោះលោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការចូលរួ មសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះឧ បទ្ទវហេតុគ្រោះអគ្គិភ័យ ដែលបានបង្កឲ្យឆេះលំនៅឋាន និងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបា នកើតឡើង កាលយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលជានិច្ចកាលទុក្ខលំបាករបស់ប្រ ជាពលរដ្ឋនៅទូទាំងប្រទេស គឺតែងតែស្ថិតនៅដក់ជាប់ជានិច្ចចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាប្រធានកាកបាទក្រហមកម្ពុជា។

លោកជំទាវបានបន្តថា ថ្វីដ្បិតអំណោយនេះពុំអាចស្មើទៅនឹងទំហំ នៃការខូចខាតទ្រព្យសម្បត្តិ ដែលត្រូវភ្លើងឆេះក៏ពិតមែន ប៉ុន្តែ បានចូលរួមរំលែកនូវទុក្ខលំបាក ដែលបងប្អូនទាំង២១គ្រួសារនេះកំពុងជួបប្រទះបានមួយគ្រាផងដែរ។ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គីសនី ក៏ដូចជាភ្លើងទៀ ន ធូប ចង្ក្រានឲ្យបានរួចរាល់ ដោយសារថាគ្រោះអគ្គិភ័យនេះ វាធ្វើឲ្យគ្រួសារយើងវិនាស ទាំងផ្ទះស ម្បែង និងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា។

កាលពីព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានអគ្គិភ័យមួយបានកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ រាលដាលតៗគ្នាអស់ផ្ទះចំនួន ៧ខ្នង ក្នុងនោះ៥ខ្នងឆេះអស់គ្មានសល់ ស្មើរនិង៣១បន្ទប់ ក្នុងនោះ១៤បន្ទប់ឆេះអស់ បណ្តាលឲ្យទ្រព្យសម្បត្តិផ្ទះសម្បែងក្លាយជាចំណីអគ្គិភ័យទាំ ងស្រុងតែមួយពព្រិចភ្នែក។

អំណោយមនុស្សធម៌ដែលកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបានអង្ករ៨០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ឃីត១កញ្ចប់(មានសារុង ក្រមា មុង ភួយ) សាប៊ូ២ដប តង់១ និងថវិកាគ្រួសារធ្ងន់ធ្ងរ៥គ្រួសារ ១គ្រួសារទទួលបាន៥០ម៉ឺនរៀល គ្រួសារស្រាល២គ្រួសារ ១គ្រួសារទទួលបាន ៣០ម៉ឺនរៀល និងគ្រួសារជួលបន្ទប់ស្នាក់នៅ១៤គ្រួសារ ១គ្រួ សារទទួល ២០ម៉ឺនរៀល៕​ អត្ថបទ៖ សំ ងីម​ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm