អង្គការ​សុខភាព​អាមេរិក​ព្រមាន​ថា ការ​រីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 កំពុង​កើន​ឡើង​ខ្លាំង​

2021/04/29 09:15:08 pm        967

​អាមេរិក៖ លោកស្រី ការី​សា អេ​ទីន​ណេ ប្រធាន​អង្គការ​សុខភាព​អាមេរិក ​(PAHO​​) បាន​និយាយ​កាល​ថ្ងៃ​ពុធ​ថា ការ​រីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 កំពុង​កើន​ឡើង​ខ្លាំង ជាហេតុ​ធ្វើ​ឲ្យ​ការ​ទទួល​បាន​វ៉ាក់សាំង និង​វិធាន​ការ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​សំខាន់​ចាំបាច់ ក្នុង​ការ​ជួយ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​រលក​ដ៏​គ្រោះថ្នាក់​ទាំងនេះ។​

​លោកស្រី​ ការី​សា បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា តំបន់​របស់​ពួក​យើង​នៅ​មិនទាន់​ឆ្ងាយ ​ពី​ការ​រីក​រាលដាល​ឆ្លង​សកល​នៅឡើយ​ទេ​។ នៅ​តាម​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង ការ​រីក​រាលដាល​ឆ្លង​សកល​ស្ថិត​ក្នុង​រយៈពេល ៤​ខែ​ដំបូង​នៃ​ឆ្នាំនេះ អាក្រក់​ជាង​អ្វី​ដែល​ពួក​យើង​បាន​ជួប​កាលពី​ឆ្នាំ២០២០។​ លោកស្រី​បន្ត​ថា នេះ​បញ្ជាក់​បាន​ថា ពួក​យើង​អាច​យកឈ្នះ​ការ​រីក​រាលដាល​ឆ្លង​សកល​បាន ជាមួយ​នឹង​ការ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ដោយ​សមធម៌ និង​ឆាប់រហ័ស ហើយ​នឹង​វិធានការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ ការ​រីក​រាលដាល​ឆ្លង​សកល​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ មិន​ត្រឹមតែ​មិន​ទាន់​ផុត​រលត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​កំពុង​កើន​ឡើង​ខ្លាំង​ថែមទៀត​ផង។​

​ក្នុង​រយៈពេល ​១​សប្ដាហ៍​កន្លង​មក​នេះ មនុស្ស​ជាង ១.៤​លាន​នាក់​បាន​ឆ្លង​ជំងឺ COVID-19​ នៅ​ទូទាំង​តំបន់ និង​មនុស្ស​ជាង ៣៦.០០០​នាក់​បាន​ស្លាប់ ក្នុង​នោះ​មនុស្ស​ម្នាក់​ក្នុងចំណោម ៤​នាក់​នៅ​ទូទាំង​ពិភព​លោក​បាន​ស្លាប់​នៅ​តំបន់​អាមេរិក។​ លោកស្រី ការី​សា បាន​និយាយ​ផង​ដែរ​ពី​ករណី​ឆ្លង​ថ្មី​នៅ​កាណាដា ដែល​មាន​ចំនួន​ច្រើនជាង​តួលេខ​នៅ​អាមេរិក​ជា​លើកដំបូង ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ការ​រីក​រា​ល​ដាល​ឆ្លង​សកល ក៏ដូចជា​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់​នៅ​ទូទាំង​តំបន់​កា​រ៉ា​អ៊ី​ប និង​អាមេរិក​កណ្ដាល ហើយ​នឹង​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់​នៅ​អាមេរិក​ឡាទីន​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        92
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        129
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm