ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​បន្ដ​ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ នៅ​កម្ពុជា​

2023/03/16 04:32:30 pm        66

​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ (CAMSOC-CAMAPGOC) ​បានបញ្ចប់​ការទទួល​ក្រុមហ៊ុន​ឧបត្ថម្ភ​កម្រិត​១ និង​កម្រិត​២ ហើយ ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េបាន​ក្លាយជា​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​ក្រោយ​គេ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​កម្ពុជាកាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៣ ម្សិលមិញ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC-CAMAPGOC ​មានប្រសាសន៍ថា ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​មួយ​នេះ បានរួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​អត្ត​ព​លិ​ក​កម្ពុជា​ជាច្រើន​ឆ្នាំ​មកហើយ ជាក់ស្ដែង​កាលពី​ស៊ី​ហ្គេមនៅ​វៀតណាម តប​តាម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ខេ​ម​បូ​ឌា​អ៊ែរ​វ៉េក៏បាន​ចូលខ្លួន​ឧបត្ថម្ភ​ការធ្វើដំណើរ​ឥតគិតថ្លៃ​ដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​រាប់រយ​នាក់ ហើយ​ឥលូវ​ក្រុមហ៊ុនបាន​បន្ដ​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​ក្នុងស្រុក ទាំង​ថវិកា សំបុត្រ​យន្ដ និង​ការផ្សព្វផ្សាយ​បន្ថែមទៀត។​

​ក្នុងនាម​ប្រតិបត្តិ​ករ​កីឡា និង​តំណាង​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ឯកឧត្តម​បាន​បញ្ជាក់ថា មកទល់ពេលនេះកិច្ចសហការ​ប្រតិបត្តិ​ជាមួយ​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​កម្រិត​១ និង​កម្រិត​២ គឺ​បាន​បិទ​បញ្ចប់​ហើយ នៅឡើយ​ដៃគូ​ឧបត្ថម្ភ​កម្រិត​ទី​៣ ដែល​ផ្ដោ​យ​លើ​ផ្នែក​សេវា​ផ្សេងៗនៅតែ​បន្ដ ហើយក៏​គ្រោង​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះដែរ។ បន្ថែម​លើ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន ដែល​មានបំណង​រួមចំណែក​អភិវឌ្ឍន៍​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ គឺអាច​ចូលរួម​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ឬ​ Team Cambodia ​ដើម្បី​ជាការ​រួមចំណែក​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កម្ពុជាឆ្ពោះទៅ​ដណ្ដើម​មេដាយ និង​ឧត្តមភាព​ជូន​ជាតិ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        136
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm