ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ នឹងបណ្តុះបណ្តាលក្រុមគ្រូឧទ្ទេសក្នុង២៥ រាជធានី-ខេត្ត ដើម្បីបង្រៀនសិស្សានុសិស្សយល់ពីរដ្ឋធម្មនុញ្ញ

2023/03/16 06:23:53 pm        445

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះអនុស្សរណៈនៃការព្រមព្រៀង និងពិធីប្រកាសចាប់ផ្តើមបណ្តុះបណ្តាលក្រហមគ្រូឧទ្ទេសទូទាំង ២៥ រាជធានី-ខេត្ត។

នាឱកាសនោះ ឯកឧត្តម អ៊ឹម ឈុនលឹម មានប្រសាសន៍ថា នេះជាយន្តការដ៏ទូលំទូលាយណាស់ និងមានសារៈសំខាន់ណាស់ ដើម្បីជាការកែទម្រង់ប្រព័ន្ធឲ្យបានស្វែងយល់កាន់តែ​ស៊ីជម្រៅ​រដ្ឋធម្មនុញ្ញដល់សិស្សានុសិស្ស សម្រាប់ជាការរួមចំណែកអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម អ៊ឹម ឈុនលឹម បញ្ជាក់ថា គុណតម្លៃធម្មនុញ្ញជាការតំណាងឲ្យប្រជាជាតិទាំងមូល។

ជាមួយគ្នា ឯកឧត្តម ហង់ជួន ណារ៉ុន បានសម្តែងការកោតសរសើរចំពោះកិច្ចសហការ​ដ៏ល្អរវាង​អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ និងក្រុមការងារក្រសួងអប់រំ ដែលបានរៀបចំដាក់បញ្ជូល​ទៅក្នុង​កម្មវិធីសិក្សា និងសៀវភៅជំនួយស្មារតីជូនលោកគ្រូ អ្នកគ្រូ អំពីសិទ្ធិ និងភារកិច្ចដែលបាន​កំណត់​ក្នុងច្បាប់រដ្ឋធម្មនុញ្ញ។

ឯកឧត្តម ហង់ជួន ណារ៉ុន បញ្ជាក់ថា បញ្ញត្តិច្បាប់រដ្ឋធម្មនុញ្ញត្រូវបានបញ្ជូលទៅក្នុងមុខវិជ្ជាសីលធម៌ និងពលរដ្ឋវិទ្យា សំដៅឲ្យសិស្សានុសិស្សត្រូវចូលរួមគោរព​ និងការពារច្បាប់នានាក្រោមរដ្ឋធម្មនុញ្ញ។ ក្នុងនោះ ក្រុមប្រឹក្សាធម្មនុញ្ញ ​និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការព្រមព្រៀងនេះឡើង ឆ្លើយតបគោលដៅ ​បណ្តុះបណ្តាលឲ្យសិស្សានុសិស្សក្លាយជាពលរដ្ឋល្អ រួមចំណែកអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ និងជាអនាគតរបស់ប្រទេសជាតិ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm